ការរិះគន់
ការរិះគន់ និងការចំអកឡកឡាយ គឺតែងតែមានហើយ ប៉ុន្តែវាក៏អាស្រ័យលើយើងខ្លួនឯង តើយើងនឹងតបតនឹងសម្តីទាំងនោះយ៉ាងម៉េច។ បើយើងកាន់តែផ្តោតទៅលើវា នោះថាមពលអវិជ្ជមាននឹងនៅជាប់នឹងយើងកាន់តែយូរ។
បើជីវិតយើងចំណាយតែលើការគិតរបស់អ្នកដទៃមកកាន់យើងបែបនេះឬបែបនោះ វាក៏ធ្វើឱ្យជីវិតយើងកាន់តែគ្មានចន្លោះក្នុងការរស់ក្នុងភាពរីករាយមិនខានឡើយ។

