“តើត្រូវទ្រាំរហូតឬ?”

K
king-food
“តើត្រូវទ្រាំរហូតឬ?”

ប្រសិនបើយើងមានអារម្មណ៍ថាឈឺចាប់ ក្រោយពេលដែលអនុញ្ញាតឱ្យនរណាម្នាក់ចាកចេញពីយើង នោះគឺវាមិនអីទេ ព្រោះថាអារម្មណ៍បែបនោះនរណាក៏ទទួលបានដែរ វាគ្មានអ្វីចម្លែកឡើយ។ គ្មាននរណាម្នាក់ចង់បញ្ចប់ទេ បើគ្មានហេតុផលដែលត្រូវបញ្ចប់ ហើយក៏គ្មាននរណាម្នាក់ចង់ឈឺចាប់ដែរ ប៉ុន្តែជួនកាលយើងគួរបញ្ចប់វា ដើម្បីកុំឱ្យវាឈឺចាប់ជាងនេះទៀត។

គ្រប់ការចាប់ផ្ដើមមិនសុទ្ធតែល្អ ហើយការបន្តក៏មិនសុទ្ធតែរីករាយ និងទទួលបានសុភមង្គលដែរ។ យើងគួរអត់ទ្រាំចំពោះអ្វីដែលធ្វើឲ្យយើងហត់នឿយរហូត​ ឈឺចាប់រហូត​ ឬក៏សុខចិត្តបញ្ចប់វា និងទទួលយកការឈឺចាប់តែម្ដង...នោះជាជម្រើសរបស់យើង។ មិនមែនមនុស្សគ្រប់រូបដែលចូលមកក្នុងជីវិតយើង សុទ្ធតែនៅជាមួយយើងរហូតដល់ថ្ងៃចុងក្រោយទេ។

អ្នកខ្លះចូលមកដើម្បីគ្រាន់តែផ្ដល់មេរៀនឱ្យយើងចេះរស់នៅដោយគ្មានគេ ប៉ុន្តែមិនមែនរស់នៅជាមួយគេ ហើយក៏កុំធ្វើបាបខ្លួនឯង ឱ្យទ្រាំរស់នៅក្នុងទំនាក់ទំនងមួយដែលពិបាកតាំងពីដំបូង រហូតដល់ថ្ងៃចុងក្រោយ។ ជីវិតកើតមកដើម្បីឆ្លងកាត់រឿងរ៉ាវ ប៉ុន្តែយើងក៏មិនមែនត្រូវទ្រាំជាមួយវារហូតនោះដែរ។

Comments

lyvannak
🤍🤍