ផ្លាស់ប្ដូរខ្លួនឯងដើម្បីអ្នកណា?

K
king-food

ពេលទំនេរនៅម្នាក់ឯងក៏ទៅឆ្លុះកញ្ចក់មើលខ្លួនឯង មើលមុខដូចជាប៉ោងបន្តិច មើលខ្លួនដូចជាលើសទម្ងន់ទេដឹង? យើងតែងតែសួរខ្លួនឯងមិនចេះឈប់សម្រាប់សំណួរដែលមិនចាំបាច់។ សួរចុះសួរឡើង យើងក៏មានគំនិតថាភាពជាខ្លួនឯងនេះ គឺមិនឥតខ្ចោះ ហើយវាពិបាកនឹងចុះក្នុងចំណោមគេណាស់។ គួរតែផ្លាស់ប្តូរដើម្បីគាប់ចិត្តអ្នកដទៃឬយ៉ាងណា?​ បើយើងផ្លាស់ប្តូរហើយ បានគាប់ចិត្តគេហើយ តើបានអ្វីមកវិញ? តើយើងពិតជាសប្បាយចិត្តនិងមានសុភមង្គល ដោយគ្រាន់តែធ្វើបែបនេះ? តើយើងអាចនឹងស្មោះត្រង់នឹងខ្លួនឯងទេ?

យើងផ្លាស់ប្ដូរដើម្បីខ្លួនយើង ដើម្បីអភិវឌ្ឍខ្លួនយើងឱ្យបានល្អប្រសើរជាងមុន។ ពីព្រោះថាជីវិតមួយនេះវាហាក់បីដូចជាខ្លីណាស់នៅពេលដែលយើងព្យាយាមធ្វើអ្វីផ្គាប់ចិត្តអ្នកដទៃទាំងដែលខ្លួនមិនពេញចិត្ត។ ពេលខ្លះយើងត្រូវតែរៀននិយាយពាក្យថា “ទេ” ចំពោះការផ្លាស់ប្ដូរមួយចំនួនពីព្រោះខ្លួនយើងល្អគ្រប់គ្រាន់ហើយសម្រាប់ខ្លួនឯង។


Comments