
យើងអាចមានមិត្តភក្តិច្រើនរាប់មិនអស់ ប៉ុន្តែមិត្តដែលយល់ចិត្ត ហើយស្មោះត្រង់ជាមួយយើងមានមិនច្រើនទេ។ មិត្តដែលតែងតែផ្តល់ស្មាឱ្យកើយ ពេលយើងត្រូវការកម្លាំងចិត្ត។មិត្តដែលទុកអទិភាពនៃមិត្តភាពសំខាន់ ហើយតែងតែខ្វល់ខ្វាយពីយើង ទោះបីយើងនៅឆ្ងាយគ្នាក្ដី។មិត្តដែលពេលជួបគ្នាម្តងៗ តែងតែធ្វើឱ្យយើងសើច និងបង្កើតការចងចាំល្អៗរាប់មិនអស់។ មិត្តដែលហ៊ានលះបង់ សម្រាប់យើង។ មិត្តដែលឈឺចាប់ ពេលដឹងថាយើងកំពុងជួបទុក្ខ។ ក្ដីស្រឡាញ់នៅក្នុងមិត្តភាពបែបនេះ គឺពិបាករកណាស់។នរណាខ្លះមានមិត្តបែបនេះ?

