“រង់ចាំ”
គេថាការស្រឡាញ់ជាការរង់ចាំ ការអត់ធ្មត់ តែនៅពេលដែលខ្ញុំចេះតែព្យាយាមចាំគេទាំងដែលដឹងថា មិនថាខ្ញុំចំណាយពេលយូរប៉ុនណាដើម្បីចាំអ្នកដែលគេជ្រើសរើសអាចមិនមែនខ្ញុំក៏ថាបាន...។ ក្ដីស្រឡាញ់មិនអាចហាមបានហើយរឹតតែមិនអាចឃាត់។
គេហាក់នៅម្ខាងនៃភពផែនដី គេប្រៀបបីព្រះអាទិត្យរះរាល់ព្រឹកហើយខ្ញុំគ្រាន់តែជាចន្ទដែលមកជំនួសពេលរាត្រីហើយទៅស្រមៃអី ខ្ញុំមានវត្តមាននៅពេលព្រឹកដែរ តែគ្មាននរណាមកចាប់អារម្មណនឹងពន្លឺដែលមិនភ្លឺដូចជាខ្ញុំទេ...។ មិនខុសពីស្នេហាមួយនេះប្រហែលមានតែខ្ញុំទេដែលរង់ចាំ ចាំការត្រលប់ ចាំមើលភាពជោគជ័យ ហើយក៏នឹងចាំហុចដៃឱ្យគេគ្រប់ពេលដែលគេត្រូវការ...។ តើគួរតឺដល់ពេលហើយមែនទេ ដែលខ្ញុំគួរតែដើរចេញពីស្នេហាតែម្ខាង ហើយចាប់ផ្ដើមស្វែងរកខ្លួនឯង?

