ជីវិតខ្លួនឋង

K
king-food

ជីវិតខ្លួនឋង

ក្នុងខណៈពេលដែលចិត្តទន់ជ្រាយ វាសំខាន់ណាស់ក្នុងការផ្តល់អាហារបំប៉នឱ្យខួរក្បាល ដើម្បីឱ្យមានការគិត និងវិនិច្ឆ័យលើការសម្រេចចិត្តបានត្រឹមត្រូវ។ មានមនុស្សស្រីជាច្រើននៅពេលដែលជួបបញ្ហាក្នុងជីវិតដែលពួកគេគិតថាបញ្ហាជីវិតទាំងនោះគ្មានដំណោះស្រាយឡើយ ហើយជម្រើសតែមួយដែលពួកគេមាននោះគឺសម្លាប់ខ្លួនដើម្បីបញ្ចប់រាល់បញ្ហាដែលពួកគេកំពុងប្រឈម។ វាគ្រាន់តែជាការគេចវេសឱ្យផុតពីការឈឺចាប់របស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែពួកគេមិនដឹងទេថាសាច់ញាតិ បងប្អូនដែលនៅរស់នឹងបន្តការឈឺចាប់យូរប៉ុនណានៅពេលដែលពួកគេបាត់បង់មនុស្សជាទីស្រឡាញ់ ដោយសារតែការគិតខ្លីបែបនេះ?

 

នៅពេលដែលមានបញ្ហាបែបនេះកើតឡើង មនុស្សដែលនៅជុំវិញខ្លួនគេគឺសំខាន់ណាស់ ជាពិសេសមិនត្រូវស្តីបន្ទោស ឬមាក់ងាយចំពោះពួកគេឡើយ ពីព្រោះពួកគេបានទទួលបន្ទុកមួយដ៏ធំរួចទៅហើយ បើយើងមិនអាចជួយអ្វីដល់ពួកគេបាន យើងកុំស្តីបន្ទោសដល់ពួកគេអី។ គ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះទេ ហើយក៏គ្មាននរណាម្នាក់ដែលមិនដែលធ្វើខុសនោះទេ។

Comments