គេធ្វើអំពើល្អមិនមែនគេមិនដឹងអីនោះទេ ព្រោះគេស្គាល់ពីអ្វីដែលមនុស្សត្រូវធ្វើ គេអត់អោនលើកលែងទោសម្តងហើយម្តងទៀតមិនមែនគេមិនខឹងនោះទេ តែគេចង់ទុកពេលឲ្យកែប្រែកំហុសតែប៉ុណ្ណោះ តាមលោកិយធម៌ឬការមិនដឹងធម៌ ចិត្តមនុស្សមានដែនកំណត់ ហេតុនេះគេអាចអស់ការអត់ធ្មត់បាន ។ តែបើតាមអ្នកយល់ធម៌វិញ គេមិនប្រតិកម្មចិត្តឡើយ ព្រោះកម្មអ្នកណាធ្វើអ្នកនោះទទួលទេ ចិត្តអាក្រក់មិនដែលបានកើតនៅទេវលោក ព្រហ្មលោកឬបានត្រាស់ដឹងឡើយ ដំណើររបស់គេគឺទៅទុគតិទេ គេរក្សាចិត្តមិនប្រតិកម្មជាមួយអ្នកដទៃឡើយ។ការព្យាបាលផ្លូវចិត្តគេប្រើពាក្យតែមួយម៉ាត់ទេ គឺ លះការប្រកាន់ ! ដែលខ្លួនឯងត្រូវព្យាយាមជួយខ្លួនឯងឲ្យបាន បើជួយខ្លួនឯងមិនបានទេ ឈឺមិនជាឡើយ សម្រេចចិត្តខ្លួនឯងទៅថា តើចង់ជាឫចង់ឈឺឲ្យប្រាកដ ។

