រឿងនិទាន

K
រឿងនិទានពីគ្រួសារ !
ការសន្ទនារវាងកម្លោះក្រមុំ
នាងក្រមុំៈ អ្នកចង់រៀបការនឹងខ្ញុំ ខ្ញុំមិនចេះដាំស្លរ មិនចេះបោកគក់មិនពូកែថែទាំផ្ទះសម្បែងទេណា ! ។
អ្នកកម្លោះ ខ្ញុំចង់រៀបការនឹងអ្នក ដើម្បីឲ្យអ្នកជួយបង្កើតកូនឲ្យខ្ញុំ មើលខុសត្រូវថែរក្សាកូនខ្ញុំ ជួយមើលការខុសឆ្គងរបស់ខ្ញុំ ខ្ញុំមិនយកអ្នកមកធ្វើជាអ្នកបំរើទេ ព្រោះកិច្ចការអស់នឹងខ្ញុំអាចធ្វើដោយខ្លួនឯងបានទេតើ ។
នាងក្រមុំ់ៈ ពួកអ្នកឯងផ្អែមតែពីតំបូងទេ អ្នកដឹងទេថា គ្រាន់តែការបង្កើតកូនឲ្យអ្នក ខ្ញុំត្រូវប្តូរជីវិតណា ! ។
កម្លោះតបថា ចុះបើនេះជាច្បាប់ធម្មជាតិតើឲ្យខ្ញុំធ្វើម៉េច ? ដើម្បីតបស្នងបញ្ហានេះ ខ្ញុំសូមប្រគល់ជីវិតខ្ញុំឲ្យអ្នកចុះ !​ ។ ពេលនោះមានតាចាស់ម្នាក់នៅក្បែរ បានញញឹមបន្តិចហើយពោលថាៈ ល្អណាស់ចៅ ! ភារៈកិច្ចជាប្តីប្រពន្ធនេះ មិនមែនជារឿងធម្មតាទេ តែយើងអាចធ្វើវាឲ្យធម្មតាបានណាចៅ គឺការអត់ធន់ ចេះអត់អោនឲ្យគ្នា កុំផ្ទេរកំហឹងដាក់គ្នាដោយគ្មានហេតុផល កុំមើលងាយមើលថោកគ្នា ត្រូវស្មោះត្រង់នឹងគ្នា យ៉ាងណាប្រពន្ធយើង នាងមើលថែកូនឲ្យយើង ម្តាយជាអ្នកផ្តល់ចរិយាធម៌ ឪពុកជាអ្នកផ្តល់គោលដៅ ទើបជាសំបុកដែលមានភាពកក់ក្តៅមិនរងារណាចៅ ! ។ ពោលរួចហើយតាចាស់បានបោះជំហានចាកចេញមួយៗ ក្រោមក្រសែភ្នែកកម្លោះក្រមុំនោះបាត់ទៅ ។
=>ភាពខ្លាំងមិនមែនសុទ្ធតែមកពីអ្វីដែលអ្នកធ្វើបាននោះទេ ប៉ុន្តែវាអាចមកពីការយកឈ្នះលើរឿងអ្វីមួយដែលអ្នកគិតថា អ្នកមិនអាចធ្វើបានផងដែរ។

Comments