ទំលាប់ក្នុងការប្រកាន់ថាខ្លួនល្អ

K
ហេតុអីបានជាយើងចេះតែត្រូវ ចំណែកអ្នកដទៃចេះតែខុស ?
ព្រោះខួរក្បាលតែងវិភាគលំអៀងទៅរកជំនឿនិងការយល់ឃើញផ្ទាល់ខ្លួន វាមានទំលាប់ក្នុងការប្រកាន់ថាខ្លួនល្អប្រសើរគ្រាន់បើជាងគេ ថ្លៃថ្នូរជាងគេ ភាពក្រអឺតក្រទមនេះនឹងនាំទៅដល់ការទាស់ចិត្តមិនឈប់ឈរ ព្រោះតែការមើលឃើញតំលៃអ្នកដទៃទាបជាងខ្លួន។ មនុស្សមានការភ្ញាក់រលឹកតែងពិនិត្យឡើងវិញពីបញ្ហានេះ ដើម្បីបង្កើតភាពសមស្របក្នុងការវិនិច្ឆ័យ ទៅលើភាពល្ងង់ខ្លៅមួយដែលធ្វើឲ្យយើងមើលមិនឃើញពីធម្មជាតិពិតរបស់ខ្លួនឯង ។ យើងតែងព្យាយាមការពារគំនិតខ្លួនឯងដើម្បីចោទអ្នកដទៃថាពួកគេគឺខុស(មនុស្សឲ្យតែនិយាយចុះនិយាយឡើងគឺជៀសមិនផុតពីការអួតសសើរខ្លួននោះទេនេះជារឿងដែលត្រូវប្រុងប្រយ័ត្ន )។

Comments