ចិត្តានុភាព

K
តើមនុស្សធម្មតាចាំបាច់ត្រូវការមានចិត្តានុភាព(អំណាចចិត្ត)ឬទេ ?
មើលទៅហ្វូងមនុស្សចុះ ! មនុស្សណែនណាន់តាន់តាប់បែបនេះ បើយើងគឺជាមនុស្សបាក់ស្បាត មនុស្សភិតភ័យតក់ស្លុត តើយើងមានផ្លូវអាចរស់នៅបានដូចគេឯងទេ ? អំណាចចិត្តគឺត្រូវតែមាន ដើម្បីមានភាពក្លាហានក្នុងការរស់នៅ វាកើតចេញពីការគិត គិតឲ្យកើតការតាំងចិត្តមុតមាំ ដើម្បីឲ្យមានការតស៌ូព្យាយាមយ៉ាងស្វិតស្វាញ ក្នុងការសាងកម្មសិទ្ធិផ្ទាល់ខ្លួនដើម្បីការរស់នៅលើភពផែនដីនេះ « របស់ដែលល្អ តែងមានក្នុងដៃមនុស្សខ្លាំងជានិច្ច» ជីវិតគឺជាសមរភូមិប្រជែង។ ចិត្តផ្ទៃខាងលើ(Conscious)តែងគិតរាយមាយ(គិតរឿងកន្លងហួស គិតរឿងដែលខ្លួនមិនអាចធ្វើបាន គិតរឿងមិនទាន់មកដល់ )នាំឲ្យមានភាពល្អក់កករ ធ្វើឲ្យចិត្តផ្ទៃខាងក្រោម(Subconscious)មិនអាចបំពេញការងារបានល្អ ដែលតាមពិតគឺចិត្តផ្នែកខាងក្រោមទេដែលធ្វើការគិតនិងការសម្រេចចិត្តបានត្រឹមត្រូវល្អជាងគេ ហេតុនេះសំខាន់ណាស់ បើគិតរឿងអីមិនចេញទេ ឆាប់បើកឆ្នាំងរកអាហារទទួលទានឲ្យឆ្អែតរួចហើយឈប់គិតពីអ្វីទាំងអស់ សំងំដេកឲ្យលក់ ទុកពេលឲ្យចិត្តផ្ទៃខាងក្រោមធ្វើការវិញម្តង(វាធ្វើការពេលដេកលក់ស្កប់ស្កល់ ឬ ពេលគេសមាធិ) វាវិភាគពត៌មានដែលទទួលបានពីរលកការគិតរបស់អ្នកដទៃហើយទើបមានការសម្រេចចិត្ត ឧ អ្នកខ្លះទៅគិតឃើញក្នុងបង្គន់ ឬ ពេលដើរលេង ពេលហាត់ប្រាណជាដើម អាញស្តាញធ្លាប់បាននិយាយថា របកគំហើញធំៗ មិនដែលបានរកឃើញលើតុធ្វើការម្តងណាឡើយ ! ។ អំណាចចិត្ត ទទួលបានពីចិត្តស្ងប់ ចិត្តស្ងប់នាំឲ្យមានសុខភាពផ្លូវចិត្ត និង មានសុខភាពផ្លូវកាយជាផលផងដែរ។ ឲ្យតែជាមនុស្សគឺជៀសមិនផុតពីត្រូវការចិត្តស្ងប់ជាដើមទុនជីវិត ! អ្នកណាគ្មានដើមទុននេះទេ ពិតជាទៅពេទ្យញឹកជាមិនខាន ! ។
អាចជារូបភាពនៃ 2 នាក់, នំខេក, ភ្លើង និង សកម្មភាពក្រៅផ្ទះ

Comments