តើកំហឹងគឺជាអ្វី ?
១- កំហឹងគឺជាការផឹកថ្នាំពុលខ្លួនឯងហើយសង្ឃឹមថាមនុស្សដែលខ្លួនស្អប់នឹងស្លាប់ ។
២- កំហឹងគឺជាគ្រាប់បែក ដែលវាបំផ្លាញខ្លួនឯងជាមុនសិន មុននឹងបំផ្លាញអ្នកដទៃ ។
៣- កំហឹងគឺជាការដាក់ទណ្ឌកម្មខ្លួនឯង ព្រោះតែយល់ថាអ្នកដទៃមានកំហុស ។
៤- កំហឹងកើតឡើងនៅពេលជិតស្លាប់នឹងមានកំណើតនៅឋាននរកបាតាល(លោភៈកើតជាប្រេត ទោសៈកើតជានរក មោហៈកើតជាតិរិច្ឆាន) ។
ហេតុនាំឲ្យកើតកំហឹងព្រោះរលត់សតិ កើតមានះប្រកាន់ ព្រោះអវិជ្ជានិងតណ្ហាបាំមុខ (លោភៈបាំងអនិច្ចំ ទោសៈបាំងទុក្ខំ មោហៈបាំងអនត្តា) ផលរបស់កំហឹងគឺទុក្ខតែម៉្យាងគត់ ។
នៅពេលចិត្តអ្នកយល់ព្រមជាមួយបញ្ហាដែលដោះស្រាយមិនចេញ អ្នកនឹងមានក្តីសុខជាមួយសន្តិភាពដ៏មានជំរៅ ! បើអ្នករើបំរះជាមួយវា ចំណងនឹងចងរឹតរួតអ្នកឲ្យកាន់តែតឹងខ្លាំងឡើង ។ បញ្ហាទាំងអស់សុទ្ធតែអាចដោះស្រាយបាននៅពេលដែលអ្នកឈប់គិត ឈប់ប្រកាន់មាំ លែងខ្វល់ ព្រមទទួលសព្វយ៉ាងបើអ្នកដើរចេញមិនបានទេនោះ ។

