ចូរនៅជាមួយខ្លួនឯងជានិច្ច

K
លោកនេះគ្មានអ្នកណាក្រៅពីយើងទេ ​! ចូរនៅជាមួយខ្លួនឯងជានិច្ចដើម្បីត្រួតពិនិត្យអំណាចចិត្ត វិញ្ញាណនិងកម្លាំងតុល្យភាព ជាមួយបំរែបំរួលនៃចំណង់ អ្វីដែលត្រូវសាងគឺពន្លឺនៅក្នុងចិត្តរបស់អ្នក​ ។ បំភ្លេចគឺបោះបង់ចោល ចងចាំគឺដើម្បីកុំឲ្យវាកើតឡើងជាថ្មីក្នុងជីវិតតទៅទៀតមិនមែនដើម្បីគុំគួនសងសឹក ក៏មិនមែនដើម្បីឈឺចាប់វេទនានោះដែរ​ ។
=> ខ្វល់ពីគំនិតអ្នកដទៃគិតចំពោះអ្នកនោះអ្នកគ្មានពេលគិតពីខ្លួនឯងទេមនុស្សភាគច្រើនគេមិនទាំងដឹងថាគេបានគិតអ្វីខ្លះផងអ្នកដេកឈឺចាប់តែម្នាក់ឯង។ ឋាមពលជីវិតថ្មីចូលមកកាន់ជីវិត នៅពេលធ្វើចិត្តរីករាយឈប់ខ្វាយខ្វល់រឿងចាស់ពង្រីកក្តីស្រឡាញ់និងក្តីសង្ឃឹមឲ្យធំ !។

Comments