៦យ៉ាងនាំជីវិតទៅកាន់បញ្ញានៅក្នុងលោកៈ

K
៦យ៉ាងនាំជីវិតទៅកាន់បញ្ញានៅក្នុងលោកៈ
១- បំពេញឲ្យជីវិតនូវទឹកចិត្តមេត្តាករុណា និងការចែករំលែកសេចក្តីល្អទៅកាន់អ្នកដទៃ ។
២- យកចិត្តទុកដាក់សង្កេតមើលពិភពលោកតាមសេចក្តីពិត ដែលយើងគ្រាន់តែអណ្តែតនៅក្នុងខ្សែជីវិតហាក់បីដូចជាគ្មានការពិត និងការកត់សំគាល់នូវអ្វីដែលសំខាន់ អ្នកនឹងជួបនូវអ្វីដែលល្អបំផុតក្នុងជីវិតបាន ។
៣- ជឿជាក់លើការផ្លាស់ប្តូរៈ ឥទ្ធិពលរបស់មនុស្សខ្លាំងគឺឋិតនៅលើការផ្លាស់ប្តូរ មិនរឹងមានះស្លាប់ក្រឡានៅតែមួយកន្លែង ពូកែផ្លាស់ប្តូរប្រកបដោយហេតុផល ។ ការផ្លាស់ប្តូរគឺនាំឲ្យមានការចាប់ផ្តើម ចង់ឲ្យខាងក្រៅមានសន្តិភាពគឺត្រូវមានសន្តិភាពពីខាងក្នុងទៅជាមុន គេផ្លាស់ប្តូរយ៉ាងណាអោយសន្តិភាពមានអំណាចជាធំជាមួយអ្នកដទៃជានិច្ច ។
៤- ពិចារណាពីសេចក្តីស្លាប់ ដែលជាផ្នែកមួយនៃជីវិតខានមិនបាន វានាំឲ្យចិត្តមានការលះបង់ មានមេត្តាករុណា មានការប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍និងធ្វើតែកិច្ចការដែលត្រឹមត្រូវ ខុសពីអ្នកដទៃដែលមិនដឹងថាខ្លួនគឺជាអ្នកស្លាប់ គេខំធ្វើដូចជាមែនទែនដាច់ក្បាលដាច់កន្ទុយ ។
៥- ស្គាល់ប្រមាណក្នុងអាហារភោជនៈ ព្រោះអាហារនាំឲ្យឆ្លាត នាំឲ្យល្ងង់ នាំឲ្យឈឺឆាប់ស្លាប់ ។
៦- នៅឲ្យឆ្ងាយពីគំនិតបំពុល៣យ៉ាងៈ ភាពលោភលន់ កំហឹងក្រោធ និងគំនិតវង្វេងរាយមាយ ។

Comments