១- ងងឹតបើគ្មានពន្លឺ ក៏មិនដឹងថាខ្លួនឯងងងឹត ! ពន្លឺបើគ្មានងងឹត ក៏មិនដឹងថាខ្លួនឯងជាពន្លឺ ! ធម្មជាតិទាំងឡាយគឺពឹងអាស្រ័យគ្នាយ៉ាងនេះឯង មិនអាចកើតឡើងទោលតែឯងបានឡើយ ! ។ពាលតែងសំគាល់ថាមានតែឯង ម្នាក់ដែលអស្ចារ្យ បណ្ឌិតតែងជួយលើកស្ទួយអ្នកដទៃឲ្យជាងខ្លួនជានិច្ច ព្រោះទីដែលមានពន្លឺច្រើននឹងភ្លឺខ្លាំង ! ពាលតែងពន្លត់ពន្លឺដើម្បីបានធ្វើការក្នុងទីងងឹត ! ។
២- ភាពឈ្លាសវៃដ៏ប្រសើរ ៖
១- ឈ្លាសវៃក្នុងការដឹងហេតុដឹងផល ។
២- ដឹងខ្លឹមសារអត្ថន័យក្នុងរឿងមួយៗច្បាស់ ភាពជាអ្នកយល់ការងារ។
៣- ជាអ្នកចេះដាស់តឿនខ្លួនឯង ឲ្យចេះភ្ញាក់រលឹកជានិច្ច កុំប្រព្រឹត្តិខុស។
៤- ភាពជាអ្នកដឹងប្រមាណ មិនលោភហួសមាឌ ក៏មិនជ្រកក្រោមស្លាបគេ។
៥ - ភាពជាអ្នកដឹងកាលៈទេសៈ ដឹងឈានដឹងឈប់ ដឹងលាដឹងក្តាប់។
៦- ភាពជាអ្នកដឹងបរិយាកាសរស់នៅ ដឹងពីមនុស្សជុំវិញ ដឹងអ្នកជិតខាង។
៧- ភាពជាអ្នកដឹងខ្ពស់ដឹងទាប ដឹងកាលៈទេសៈដែលត្រូវប្រែប្រួល។
ដឹងគឺសំដៅដល់បញ្ញាញាណ នេះឯង ! ។
ភ្លើងល្អ ភ្លើងអាក្រក់ដែលយើងត្រូវចេះថែរក្សាឲ្យបានល្អៈ
១ភ្លើងរាគៈ
២ភ្លើងទោសៈ
៣ភ្លើងមោហៈ
៤ភ្លើងគឺមាតាបិតា
៥ភ្លើងគឺព្រះអរិយៈទាំងឡាយ
៦ភ្លើងគឺបណ្ឌិតទាំងឡាយ
៧ភ្លើងកើតពីអុសស្ងួត។

