រូបាវចរកុសលចិត្ត

K
រូបាវចរកុសលចិត្ត
មិច្ឆាសមាធិ
ម្នាលព្រាហ្មណ៍ ក្នុងលោកនេះ បុគ្គលពួកខ្លះមានចិត្តត្រូវ កាមរាគ ព្យាបាទ ថីនមិទ្ធៈ រឹបរួតហើយ គ្របសង្កត់ហើយ ក៏មិនដឹងច្បាស់តាមសេចក្តីពិត នូវធម៌គ្រឿងដែលរលាស់ចោល ដែលអកុសលចិត្តនោះកើតឡើងហើយ ។បុគ្គលនោះ ធ្វើនូវកាមរាគ: ព្យាបាទ ថីនមិទ្ធៈ នៅឲ្យឋិតនៅក្នុងចិត្ត ហើយក៏ស្ងួតស្ងប់ ជ្រប់ សញ្ជឹងនៅ ។
មានន័យថា មានបញ្ហា ជីវិតហើយ មិនប្រឈមមុខដោះស្រាយ បំបាត់ទេ បែរជាមកអង្គុយធ្វើសមាធិមកបួស ដើម្បី បំបាត់បញ្ហាទៅវិញ ។
ឈាន ទាំងឡាយកើតពីមហាកុសលញាណសម្បយុត្ត បើមានទុក្ខ ហើយមកអង្គុយ រកឈានបែបណា បាន?
ព្រះសម្មាសម្ពុទ្ធទ្រង់ តិះដៀលនូវ ឈានដែលគួរតិះដៀល ។បពិត្រព្រះអានន្ទដ៏ចម្រើន បានឮថា ព្រះគោតមដ៏ចំរើនអង្គនោះ ទ្រង់តិះដៀលនូវឈានដែលគួរតិះដៀល ទ្រង់សរសើរនូវឈាន ដែលគួរសរសើរ ។

Comments