ជីវិតមានត្រឹមចិត្ត ចេតសិក រូបនិងនិព្វាន ដែលមិនមែនជារបស់អ្នកណាទាំងអស់ វាជារបស់ធម្មជាតិសុទ្ធសាធ ប្រព្រឹត្តិទៅមិនឋិតនៅក្រោមអំណាច បង្គាប់បញ្ជាមិនបាន ការពូនផ្តុំរបស់វាគឺរង់ចាំតែការបែកធ្លាយគ្រប់ពេល។បើពិនិត្យឲ្យមែនទែនទៅជីវិតមិនមានសូម្បីខណះបច្ចុប្បន្ន ព្រោះត្រូវក្លាយជាអតីតគ្រប់វិនាទី ក្នុងលោកនេះមិនមានបុគ្គលណាអាចចុះស្ទឹងបានពីរដងឡើយ។ជីវិតគឺជាកំសួលថាមពល(អវិជ្ជានិងតណ្ហា)ដែលរត់ទៅមុខយ៉ាងលឿន(និរន្តរភាពនៃបំរែបំរួល)ទៅរកការបែកធ្លាយ(បញ្ញត្តិកម្ម)។ការរស់នៅពឹងបច្ចុប្បន្នសឹងមិនបាន ខ្យល់ដង្ហើមដែលចូលបើមិនចេញក៏ងាប់ បើចេញមិនចូលក៏ងាប់ សេចក្តីស្លាប់មានគ្រប់ឥរិយាបទ វារង់ចាំយើងគ្រប់ទីកន្លែង ទើបព្រះអរិយះលោកអស់ការប្រាថ្នា ឯបថុជ្ជនអាប់ឥតប្រាជ្ញាងប់ងល់មិនដឹងការពិតទើបត្រូវមានការរស់នៅមួយដែលអន្ទះអន្ទែង។
ចិត្ត ជាធម្មជាតិសន្សំនូវអារម្មណ៍ ចិត្តចុះក្នុងអត្ថថាគិតត្រិះរិះពិចារណា។
ចេតសិក ជាធម្មជាតិកើតរលត់ជាមួយចិត្ត សុីអារម្មណ៍ជាមួយចិត្ត។
រូប ជាធម្មជាតិដែលបែកធ្លាយ
និព្វាន ជាធម្មជាតិប្រាសចាកតណ្ហា អវត្តមាននៃទុក្ខ ជាធម្មជាតិកប់នៅក្នុងចិត្តក្រោមគំនរកិលេសតណ្ហា ជាសុញ្ញភាពប្រាសចាកបញ្ញត្តិ ជាសេរីភាពចិត្តទទេរស្អាតមិនមានកង្វល់ និព្វានរកឃើញក្នុងបច្ចុប្បន្ននៅទីនេះ ឥឡូវនេះ!។
ចិត្ត=មនោ=មនោវិញ្ញាណធាតុ=មនាយតនះ=មនិន្ទ្រិយ=ថាមពល ដែលមានលក្ខណះញាប់ញ័ររំជួលជានិច្ច និងផ្សាយចេញហើយស្រូបចូលផង វាមានលក្ខណះដូចជាអង់តែនវិទ្យុដែរ(Emetteur,Transmetteur,ondulation)
បថុជ្ជន ជនក្រាស់ដោយកាម
អវិជ្ជា ជាធម្មធាតុមួយដែលមានលក្ខណះមិនដឹង មិនដឹងថាជាទុក្ខមិនដឹងហេតុរបស់ទុក្ខ មិនដឹងថាទុក្ខអាចរំលត់បាននិងមិនដឹងពីវិធីរំលត់ទុក្ខ។
តណ្ហា ការប្រាថ្នាមិនចេះចប់(បើវាមិនចេះចប់ដដែលមានតែឈប់ទើបចប់)៕


