ជីវិតកើតលើផែនដី

K
ចម្លើយចំពោះសំណួរថាៈ
ជីវិតកើតលើផែនដីមានពីរតំណាក់កាល គឺខាងដើមកប្ប និងបច្ចុប្បន្ន៖
១- ជីវិតខាងដើមកប្បគឺព្រះអាទិទេពបង្កើត
២- គ្មានអ្នកណាដឹងទេ
៣- វាកើតពីអន្តរអំពើរវាងធាតុ ដីទឹកភ្លើងខ្យល់ អាកាសនិងវិញ្ញាណ
៤- ពួកព្រហ្មចុះមកកើតលើផែនដី រួចវិវត្តមកជាមនុស្សសព្វថ្ងៃ
៥- សត្វស្វាបាននិយាយថា នែមនុស្ស ! ឈប់នាំគ្នានិយាយថា ពួកឯងវិវត្តពីពួកអញទៀតទៅ ពួកអញមិនមែនភ្លើបំផ្លាញផ្ទះខ្លួនឯងទេ ពួកឯងវាគួរតែកើតពីគូទអាច់អញវិញល្អជាង ! ។
ចម្លើយគឺៈ
លេខ២ ត្រូវព្រោះ ក្នុងបដិច្ចសមុប្បាទ ក្នុងលោកនេះអ្វីៗកើតពីអវិជ្ជា គឺគ្មានអ្នកណាដឹងទេ ម្នាក់ៗថាតាមតែគម្ពីរទេ ។
លេខ៣ ត្រូវ ព្រោះ អវិជ្ជាធាតុ នាំឲ្យមានសង្ខារ(អន្តរកម្មនៃធាតុ) ។
លេខ៤ត្រូវ ព្រោះគោរពតាមបិដកខ្មែរ ។
ចំណែកលេខ១ ជាយោបល់ខាងការគោរពអាទិទេព និងលេខ៥ជាយោបល់លោកដាកវីន(ធម្មជាតិវិទូ) ។ សារុបមកលេខមួយបានទៅ តាជាមេប្រយោគ សុីដាច់បុិតតាម៉ងហ្អា ! ហិហិ ! សុីផុយ ! បើមិនសុខចិត្តទេតវ៉ាមកគណៈកម្មការ ។

Comments