រឿងនិទានសំរាប់ការពិចារណា

K
មានកណ្ដុរ១បានអួតប្រាប់មិត្តភក្ដិថា "ខ្ញុំអាចប្រយុទ្ធជាមួយតោបាន" ទើបហ្វូងកណ្ដុរនាំកណ្ដុរនោះទៅរកតោក្នុងព្រៃ។ ពេលជួបតោ កណ្ដុរក៏ស្រែកថា "នែ! តោហ៊ានប្រយុទ្ធជាមួយខ្ញុំទេ?" តោឮដូច្នេះក៏ដើរចេញទៅ រួចកណ្ដុរក៏សួរទៀតថា "ខ្លាចខ្ញុំឫ?" តោតបវិញថា "ពិតមែនហើយ"។ បន្ទាប់មកតោក៏បន្តដំណើរទៅមុខ ដោយមិនងាកក្រោយឡើយ។ គ្រានោះបណ្ដាសត្វទាំងឡាយដែលបានឃើញហេតុការណ៍នោះ បានសួរតោថា "ហេតុអ្វីបានជាមិនហ៊ានប្រយុទ្ធជាមួយកណ្ដុរ?" តោក៏បានឆ្លើយយ៉ាងសុភាពថា "បើខ្ញុំប្រយុទ្ធជាមួយកណ្ដុរ នោះកណ្ដុរនឹងទទួលកិត្តិយសដែលបានប្រគួតជាមួយរាជសីហ៍ដូចជាខ្ញុំ ចំណែកខ្ញុំវិញនឹងត្រូវអាប់ឱនកិត្តិយសព្រោះតែធ្វើបាបកណ្ដុរតូចតាច"។
ពេលខ្លះក្នុងឋានៈអ្នកជាអ្នកដឹកនាំ អ្នកគួរតែគេចចេញពីរឿងទាំងឡាយណាដែលមិនសមនឹងតម្លៃរបស់អ្នក ព្រោះថាបើនៅតតាំង ទោះឈ្នះក៏គ្មានកិត្តិយសអ្វីដែរ។
*ធាតុពិតនៃការអប់រំនេះ គឺជាប់ 《អញ》បាត់ទៅហើយ គឺជាប់ យសអញ និងតម្លៃអញ ប៉ុន្តែបើមើលមួយជ្រុង ក៏មានការអប់រំគំនិត ដើម្បីសន្តិភាពចិត្ត មិនចេះតែតតាំងតបតនឹងរឿងដែលមិនគួរធ្វើដែរ។
 

Comments