ទោះបីព្យាយាមហើយព្យាយាមទៀតនៅតែបរាជ័យក៏មិនថ្វីដែរ យើងនៅតែព្យាយាមតទៅទៀត បើទោះជាបរាជ័យក៏យើងធ្វើបានល្អជាងមុនដែរ ។ ក្រោកឈរ ទាញកអាវឡើងហើយបន្ធូរវាបន្តិចឆ្ពោះទៅមុខតស៊ូបន្តទៀត ! ព្យាយាមរឿយៗប្រាកដជាល្អប្រសើរឡើងជាមិនខាន បើយើងមិនព្រមចុះចាញ់ទេនោះ ។ បរាជ័យគឺជាពេលវេលាដែលត្រូវសិក្សា មិនមែនបោះបង់ចោលនោះទេ បរាជ័យគឺដើម្បីអភិវឌ្ឍមិនមែនរត់គេចទេ បរាជ័យគឺដើម្បីព្យាយាមមិនមែនរាថយនោះទេ បរាជ័យមិនមែនមានះធ្វើរឿងដដែលៗនោះទេ ពេលខ្លះគេត្រូវសិក្សាពីការផ្លាស់ប្តូរខ្លួនឯងផងដែរ ។
ពេលជីវិតជួបបញ្ហាមិនមែនផ្តោតលើការឈឺចាប់ទេ គឺផ្តោតលើដំណោះស្រាយ ជំហានណាឈានទៅមុខបាន ឈានវាទៅ ! កុំនៅទ្រឹងដោយសារតែការឈឺចាប់ឲ្យសោះ ! ។
លោកនេះទុក្ខណាស់ ! បើមនុស្សមិនបំផ្លាញគ្នាឯង ក៏ត្រូវធម្មជាតិបំផ្លាញដែរ ផ្លូវនិព្វានបើកហើយ តើអ្នកចង់ទៅទេ ? ការរីករាយត្រេកត្រអាលតាមផ្លូវភ្នែក ផ្លូវត្រចៀក ផ្លូវអណ្តាត ផ្លូវកាយ ជារបស់កើតរលត់មិនមានទីបញ្ចប់ឡើយ ទីបំផុតក៏បានត្រឹមតែជូតទឹកភ្នែកព្រោះត្រូវគេប្រមាថមើលងាយតែប៉ុណ្ណោះ ! និព្វានជាធម្មជាតិស្ងប់ពិត ប្រណីតពិត គប្បីសាកល្បងមើលម្តងហើយ ។

