តើគុណសម្បត្តិអ្វីខ្លះទើបធ្វើជាគ្រូសមាធិបាន ?

K
តើគុណសម្បត្តិអ្វីខ្លះទើបធ្វើជាគ្រូសមាធិបាន ? គឺត្រូវ ៖
១- ទ្រទ្រង់បរិយត្តិៈ ត្រូវចេះហើយយល់ព្រះត្រៃបិដកឲ្យបានច្បាស់ ។
២- បដិបត្តិពិសោធដោយខ្លួនឯងឲ្យបានសម្រេចនូវកម្មដ្ឋានណាមួយជាក់ច្បាស់ប្រាកដ រហូតដល់បានចិត្តបរវិជ្ជា ឬ ចេត្តោបរិយញាណ ទើបដឹងបុណ្យបាបឬផលកម្មសត្វដែលបានធ្វើរួចហើយ នឹងអាចផ្តល់កម្មដ្ឋានឲ្យត្រូវតាមចរិតអាធ្យាស្រ័យ ។
៣- មានពិសោធក្នុងការផ្តល់កម្មដ្ឋាននិងដំណោះស្រាយនៅពេលសិស្សជួបការលំបាក ។
៤- បើសិស្សទៅមុខមិនរួច ត្រូវមានកម្មដ្ឋាន ឬ ការអប់រំវិបស្សនាជួយ ។
៥- ត្រូវចាំថា សូម្បីតែព្រះសារីបុត្តក៏លោកនៅឲ្យកម្មដ្ឋានសិស្សមិនត្រូវ លោករត់ទៅសុំជំនួយពីព្រះពុទ្ធ ហើយសូម្បីតែព្រះពុទ្ធក៏នៅមានសិស្សស្តាប់មិនយល់សិស្សរត់ទៅពឹងសាវ័កដទៃទៀតឲ្យជួយពន្យល់ ។
៦- សារុបមក សមាធិ មិនមែនជាការងារដែលងាយៗនោះទេ ជាការងារមហាបុរស ហើយម្ចាស់បច្ចេកទេសនេះគឺព្រះពុទ្ធ ព្រះអង្គបានបរិនិព្វានទៅហើយ នៅតែពួកយើង ចេះតែជួយគ្នាស្វែងយល់ទៅណា ផ្លូវឡើងទៅកំពូលភ្នំមានច្រើនច្រកណាស់ ឡើងផ្លូវមួយមិនរួចដូរទៅផ្លូវមួយទៀតចុះ ! ។ អ្នកអាចផ្តល់ពត៌មានពីសមាធិបាន អ្នកអាចអធិប្បាយពីគុណសម្បត្តិសមាធិបាន តែអ្នកកុំធ្វើជាគ្រូគេអី បើអ្នកមិនមានបទពិសោធក្នុងរឿងនេះទេនោះ។
មិន​មាន​ការពណ៌នា​រូបថត​ទេ។

Comments