ចង់បំភ្លេចមនុស្សម្នាក់

K
ចង់បំភ្លេចមនុស្សម្នាក់ដែលគេចាកចោលយើង ហេតុអីអ្នកមកអង្គុយនឹកតែពីចំណុចល្អរបស់គេទៅវិញ ?ធ្វើបែបនេះគឺជាការធ្វើបាបខ្លួនឯងទេ ។ មធ្យោបាយដែលល្អ គឺត្រូវនឹកពីអំពើអាក្រក់របស់គេដែលបានធ្វើមកលើយើង ទើបចិត្តមិនក្តុកក្តួលពេក ។ គិតឲ្យតំលៃខ្លួនឯងខ្លះទៅ កុំបន្ទាបបន្ថោកខ្លួនឯងពេក នៅស្មោះអ្វីជាមួយមនុស្សដែលក្បត់យើងនោះ វាគ្មានតំលៃស័ក្តិសមនឹងយើង គួរធ្វើបែបនេះឡើយ ! ។ បើយើងចង់ចាកចេញពីមនុស្សម្នាក់ ទីមួយត្រូវសួរខ្លួនឯងថា តើយើងអាចរស់ដោយគ្មានរូបគេបានឬទេ ? បើអាចរស់បានដោយគ្មានវិប្បដិសារីយ៍និងគ្មានការអាឡោះអាល័យនោះវាមិនអីទេ ចូរចាកចេញចុះ ។ តែបើមិនអាចអត់រូបគេបានទេ ការចាកចេញបានត្រឹមតែទៅដេកកើតទុក្ខដដែលជាដដែល មិនដឹងជាខំធ្វើឬកចាកចេញធ្វើអីទេ នាំតែខ្មាស់ខ្មោច ! ហើយវាបានបង្កើតតែបញ្ហារំខានដល់ខ្លួនឯងអត់អំពើ ។ វាគ្មានអីពិបាកនោះទេ ស៊ូទ្រាំលំបាកបន្តិចទៅ ដើម្បីបានរស់នៅក្បែរមនុស្សដែលខ្លួនស្រឡាញ់ ក្នុងចិត្តប្រៃយ៉ាងណា ក៏ក្នុងមាត់ត្រូវតែផ្អែមដាច់ខាត ! តែប៉ុណ្ណឹងទៅវាសុខណាស់ទៅហើយ មនោសញ្ចេតនាអាចបណ្តុះបណ្តាលបានទេតើ ! ធ្វើម៉េចបើយើងជាមនុស្សដែលអត់គេមិនបានទៅហើយនោះ ! ។ ទឹកភ្នែករបស់មនុស្សដែលហូរធ្លាក់មក វាតំណាងឲ្យអត្ថន័យបីយ៉ាង
១- គឺដើម្បីខ្លួនឯង
២- គឺដើម្បីអ្នកដទៃ
៣- ព្រោះបានមើលឃើញសច្ចៈធម៌
ទឹកភ្នែកដែលស្រក់ដើម្បីតែខ្លួនឯង គឺឈឺចាប់ក្តៅក្រហាយ អន្ទះអន្ទែងរោលរាលខ្លាំងណាស់ ពេលខ្លះអាចឆ្កួតឬអាចស្លាប់ព្រោះតែវាទៀតផងក៏មាន ។ ចំណែកទឹកភ្នែកដែលស្រក់ព្រោះតែអ្នកដទៃ គឺតំណាងឲ្យទឹកចិត្តអាណិតស្រឡាញ់ ជួនកាលអាចក្លាយជាលោភៈចិត្តផងក៏មាន ។ ឯទឹកភ្នែកដែលស្រក់ព្រោះមើលឃើញសច្ចៈធម៌ គឺជាទឹកភ្នែកបីតិ ភ្លឺថ្លាត្រចះត្រចង់ណាស់ ! វាហូរចេញមកគឺតំណាងបញ្ញាញាណសុទ្ធសាធ ទឹកភ្នែកប្រភេទនេះ ធ្វើឲ្យម្ចាស់កាន់តែមានក្តីសុខ ព្រោះបានកែប្រែចិត្តជាឧបេក្ខានិងវិវេគ ប្រកបដោយបញ្ញា ។
អាចជារូបភាពនៃ ផ្កា និង ធម្មជាតិ

Comments