ព្រះនាងមល្លិកាបានធ្វើបុណ្យថ្វាយភត្តដល់សង្ឃ៥០០អង្គរាល់ថ្ងៃ តែជិតស្លាប់មិនបានគ្រប់គ្រងចិត្តនឹកឃើញតែអំពើអាក្រក់យ៉ាងរស់រវើក(នាងធ្លាប់បានរួមរ័ក្សជាមួយសុនខ)ស្លាប់ទៅកើតនៅនរកតែវាមានកម្លាំងខ្សោយធ្លាក់នរកអស់៧ថ្ងៃបានស្លាប់ទៅកើតនៅទេវលោកវិញ។ រៀបស្លាប់កុំតែគិតឃើញរឿងរួមរ័ក្សទៅមិនធ្លាក់នរកទេ ព្រោះអារឿងហ្នឹងស្អិតខ្លាំងណាស់ ដល់អានាគាមីបានរួចខ្លួនអ្នកអើយ ! តែកុំខ្វល់ពេកធ្វើតែបុណ្យទៅ ធ្លាក់នរកក៏បុណ្យទៅតាមជួយយើងដែរ ឡើងឋានសួគ៌ក៏ចិត្តបាបជាប់ទៅតាមអូសកមកវិញដែរព្រោះយើងនៅធ្វើកម្មសលាយខ្មៅនៅឡើយ នេះហើយអ្នកលេងភពបីនោះ។

