ការអភ័យទោស

K
១-ការអភ័យទោសគឺជាការសុំឲ្យទុកពេលកែកំហុសមិនមែនជាការផ្តល់កិត្តិយសឲ្យនោះទេបើសុំអភ័យទោសពីរដងចំពោះរឿងតែមួយវាមិនមែនជាកំហុសទេវាជាចេតនា។
២-គេមិនយល់ពីជីវិតយើងទេក៏ហីទៅព្រោះយើងកើតមកគឺដើម្បីរស់នៅជាមួយជីវិតខ្លួនឯងទេមិនមែនឲ្យគេគ្រប់គ្នាមកយល់ពីជីវិតយើងឡើយ!ចប់ !។
៣- ឧបសគ្គដ៏ធំក្នុងការមានសេចក្តីសុខ គឺការចង់មានក្តីសុខច្រើនហួសពេក ។ខំស្ទុះស្ទារស្វែងរកសុខតែងជួបទុក្ខ ឈប់ស្វែងរកសុខក៏ពេញចិត្តនឹងក្តីសុខមួយថ្មី គឺក្តីស្ងប់!។
៤-មនុស្សតែងមានផ្លូវដើររៀងខ្លួន គេមិនដើរតាមយើងមិនមែនមានន័យថាគេវង្វេងផ្លូវនោះទេ ភារះរបស់យើងត្រូវធ្វើតែអំពើល្អ ទើបពេលចាស់ស្លាប់ទៅវាមិនស្តាយក្រោយ។
មុននឹងពិបាកចិត្តរឿងអីមួយត្រូវស្គាល់ការពិតឲ្យបានច្បាស់ ព្រោះការស្គាល់ការពិតច្បាស់នាំឲ្យមានការគិតត្រូវ បើមានការគិតត្រួវហើយបញ្ហាលំបាកលែងមានអំណាចមកលើអ្នកទៀតឡើយ ។ភាពធម្មតា៥យ៉ាងដែលត្រូវព្រមជាមួយៈ ជរាធម្មតា - ព្យាធិធម្មតា - មរណៈធម្មតា - ព្រាត់ប្រាស់គ្នាជាធម្មតា - សត្វប្រព្រឹត្តិទៅតាមកម្មធម្មតា ។ សុទ្ធតែជារឿងគេចមិនរួច បើតក់ស្លុត ភ័យខ្លាច មួរម៉ៅក្តៅក្រហាយ វាជាទុក្ខទេ បើពិចារណាទទួលយកហើយព្រមតាម ពិតជាបានក្តីសុខរួចផុតចាកទុក្ខបាន ។
                                                      អាចជារូបភាពនៃ ធម្មជាតិ និង ទឹកធ្លាក់

Comments