បុថុជ្ជន

K

ពីក្មេងស្លាប់ក៏ស្លាប់ចុះឲ្យតែបានលុយ ចាស់ទៅអស់លុយក៏អស់ចុះឲ្យតែបានជីវិត ពីក្មេងឲ្យតែបានធំដើរដូចកើតបូសក្លៀក ចាស់ទៅបានដឹងថាឡើងកាន់តែខ្ពស់ធ្លាក់កាន់តែឈឺ ! អត់ចង់ ! ។ ពីក្មេងចង់ឲ្យតែគេគោរពសរសើរ ចាស់ទៅបានដឹងថាពាក្យសរសើរគឺជាថ្នាំពុល ពីក្មេងដើរទើសគេទើសឯងមិនឈប់ ចាស់ទៅបានដឹងថា ឲ្យតែចេះទើសជាមួយខ្លួនឯងទៅ ខាងក្រៅលែងទើសបាត់ ។ ពីក្មេងគិតថា ប្រកួតជាមួយអ្នកដទៃគឺជាសេចក្តីសុខ ចាស់ទៅបានដឹងថា ប្រកួតជាមួយខ្លួនឯងទើបជាសេចក្តីសុខពិតប្រាកដ ។ អំពើល្អគឺប្រកបដោយទឹកចិត្ត អំពើអាក្រក់គ្មានបេះដូងទេ ចាស់ទៅបានដឹងថា បុថុជ្ជនគឺមានទាំងពីរ !

Comments