វិញ្ញាណទាំង១២តាមបែបវិទ្យាសាស្ត្រៈ
១- ពួកវិញ្ញាណទាំង៦ៈ ចក្ខុវិញ្ញាណ - សោតៈ - ឃានៈ - ជីវ្ហា - កាយវិញ្ញាណ និង មនោវិញ្ញាណ ។
២- មានវិញ្ញាណផ្សេងទៀតគឺ ដឹងឆ្អែត ដឹងឃ្លាន ដឹងលំនឹងរាងកាយៈ Equilibrioception ។
៣- ដឹងផ្នែកផ្សេងៗនៃរាងកាយ ដឹងវត្ថុនានាដោយមិនចាំបាច់ប្រើភ្នែកៈ Proprioception ។
៤- ដឹងការឈឺចាប់នៅក្នុងខ្លួនៈ Nociception ។
៥- ដង្ហើមនិងសាច់ដុំដើរដោយខ្លួនឯង(Reflex de Fuchs) រំញោចឲ្យក្អក ឲ្យឃ្លាន ឲ្យស្រេក(Intero ception) ។
៦- វិញ្ញាណដឹងមុន ដែលជារលកសញ្ញាផ្សាយចេញនិងស្រូបចូលនៃឋាមពលចិត្ត( Telepathy) ដឹងមុនថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងជាដើម ។ ជីវិតគឺជាគ្រឿងផ្សំនៃអាតូមនិងម៉ូលេគុល បង្កើតជាសរីរាង្គដំណើរការអាស្រ័យឋាមពលវិញ្ញាណទំនាក់ទំនងគ្នាទាំងអស់ ភាពអាស្រ័យគ្នានេះព្រះពុទ្ធហៅថា សង្ខារដែលតាក់តែងឲ្យប្រព្រឹត្តិទៅជាអនត្តាព្រោះមិននៅក្រោមអំណាចខ្លួន បង្គាប់បញ្ជាមិនបាន ! តែភាពមានះប្រកាន់គឺដឹងតែពីអញមិនបាត់ពីមាត់ ! ។


