រូបព្រហ្មនិងអរូបព្រហ្

K

រូបព្រហ្មនិងអរូបព្រហ្មហៅថាមហគ្គតចិត្តប្រែថាចិត្តដែលមានភាវៈជាធំព្រោះអាចសង្កត់សង្កិនកិលេសបាន ជាចិត្តមានផលដ៏ឧត្តម ។ ពីមនុស្ស ពីទេវតាទៅកើតនៅឋានព្រហ្មមិនមែនដោយសារការធ្វើបុណ្យទានឬការសម្តែងធម៌ទេ គឺដោយសារការអប់រំចិត្តតាមរយៈកិច្ចបដិបត្តិសីល សមាធិ វិបស្សនា ទេវតាមានបុណ្យធំប៉ុណ្ណាក៏មិនអាចទៅកើតនៅព្រហ្មលោកបានដែរ បើមិនអស់រាគៈ ទោសៈ ទេនោះ។ការបានកំណើតជាទេវតា ជាព្រហ្មមិនមែនជាការងាយទេ សូមកុំប្រមាទ ហើយទេវតាក៏មិនមែនលំបាកជាទូទៅដែរ មានតែចាតុម្មហារាជិកាទេដែលនៅជិតមនុស្សតែភូមិទេវតាមានព្រះអរហន្តគង់នៅ កុំប្រមាទខ្លាចបាប ព្រោះទេវតានិងព្រហ្មដែលជាពុទ្ធបរិស័ទសុទ្ធតែជាព្រះយោគាវចរ។ អំពើជាកុសលជាហេតុនាំឲ្យមានកុសលវិបាកធ្វើកិច្ចបដិសន្ធិនៅទេវលោក ព្រហ្មលោក អំពើជាអកុសលនាំឲ្យមានអកុសលវិបាកធ្វើកិច្ចបដិសន្ធិនៅអបាយភូមិ។

                                                                ​​​​​​​អាចជារូបភាពនៃ 1​ នាក់ និង ផ្កា

ព្រះអរហន្តនិងព្រះអនាគាមិបុគ្គល ទ្រង់អាចគង់ប្រថាប់ជាភូមិទេវតា អារក្ខទេវតា ...ជាដើម ព្រោះជាស្ថានទីមិនសំបូរដោយកាមគុណ៥ ។

Comments