ដំណើរធម្មជាតិពិត

K
ដំណើរធម្មជាតិពិត ឆ្លងតាមពិសោធវិទ្យាសាស្ត្រនិងទ្រឹស្តីពុទ្ធសាសនាយើងកំណត់បានថា៖
១- ស្លាប់ហើយកើតទៀត មិនមែនស្លាប់ហើយចប់រឿងនោះទេ
២- ពេលស្លាប់ខួរក្បាលបានបញ្ជូនសារដែលជាសំណុំរឿងរបស់យើងទៅរកទីកើតជាថ្មីសមគួរទៅតាមអំពើដែលខ្លួនបានធ្វើ ។ បើអ្នកពិតជាស្រឡាញ់ខ្លួនឯងនិងសាច់ញាតិខ្លួនឯង ត្រូវហ៌ានដាស់តឿនពួកគេ ដាស់តឿនខ្លួនឯងកុំឲ្យធ្វើអំពើអាក្រក់ឲ្យសោះ សូម្បីតែដល់ហេតុនៃជីវិត ។
៣- ដួងវិញ្ញាណដែលមិនទាន់បានកើតជាមនុស្សឬសត្វ គេអាចតាំងនៅក្នុងរលកធាតុអាកាសបាន ហេតុនេះភូតៈទាំងឡាយ មានខ្មោចព្រាយបិសាចជាដើម ជារបស់មានពិតនៅលើផែនដីនេះ ។
៤- ប្រទេសជាច្រើននៅក្នុងលោកទាំងបី(មនុស្សលោក ទេវលោក ព្រហ្មលោក ) យើងចង់ជ្រើសរើសទៅណាក៏បាន ដូចជាប្រទេសប្រេត ប្រទេសនរក ប្រទេសតិរិច្ឆាន ប្រទេសទេវតា មនុស្សនិងព្រហ្ម ឬមិនចង់ទៅណា មិនចង់កើតទៀត គឺឋិតនៅលើអំពើរបស់យើងទាំងអស់ ព្រោះហេតុនេះការគិតត្រូវ យល់ត្រូវគឺជារឿងសំខាន់ណាស់ ព្រាត់អ្វីព្រាត់បានតែកុំព្រាត់សម្មាទិដ្ឋិឲ្យសោះ រឿងនេះមិនមែនជារឿងលេងសើចទេ ! ។

Comments