ម៉្ងៃៗយើងច្រើនតែគិតពីការឈ្លោះប្រកែកជាមួយនរណាម្នាក់ ហើយមានពាក្យចុងក្រោយថាៈ យើងត្រូវតែមានជ័យជំនះ ! ប៉ុន្តែជារឿយៗពាក្យចុងក្រោយនេះគឺជាអ្វីដែលឆោតល្ងង់សោះ យើងខឹងសម្បារជាខ្លាំង នៅពេលដែលការពិភាក្សាមានអ្នកណាម្នាក់ជំទាស់ថាយើងខុស ។ ព្រះពុទ្ធទ្រង់មានព្រះបន្ទូលបែបនេះម្តងហើយម្តងទៀត ហើយយើងនៅតែមើលឃើញថា មនុស្សអាក្រក់មាននៅជុំវិញខ្លួនយើង ចំណែកយើងគឺជាមនុស្សល្អតែម្នាក់គត់ ។ ក្នុងចិត្តយើងចេះតែទាមទារ ប្រសិនបើមនុស្សមិនធ្វើការជជែកវែកញែកដោយយុត្តិធម៌ទេ ប្រសិនបើពួកគេមិនមានសីលធម៌ក្នុងវិធីដែលពួកគេធ្វើមកលើយើងទេ ប្រសិនបើពួកគេមិនបង្ហាញខ្លួនថាពួកគេខុសទេ ប្រសិនបើពួកគេបង្ហាញខុសពីអ្វីដែលអ្នកបាននិយាយ នោះវាពិតជាមិនមានតម្លៃក្នុងការបន្តពិភាក្សាគ្នានោះទេ ទោះបីជាពួកគេអាចមាន ពាក្យចុងក្រោយ ហើយអ្នកគិតថាពួកគេបានយកឈ្នះអញ ! តាមពិត ទាំងយើងទាំងគេសុទ្ធតែបានចុះចាញ់ចិត្តអាក្រក់ខ្លួនឯងទាំងអស់គ្នា ។ ជាការពិតណាស់ ក្នុងក្រសែភ្នែកអ្នកដ៏ទៃ មើលទៅហាក់ដូចជាមានឈ្នះចាញ់ ប៉ុន្តែនៅពេលដែលអ្នកកំពុងប្រតិបត្តិតាមព្រះធម៌ អ្នកត្រូវតែបង្ហាត់ខ្លួនឯងកុំឱ្យខ្វល់ខ្វាយពីទិដ្ឋភាពខាងក្រៅរបស់អ្នកដទៃ មិនមែនយើងចុះចាញ់ឬយើងអន់ទេ តែអ្វីដែលត្រូវនិយាយគឺប្រកបដោយបញ្ញា ដែលមិនមានកំហឹងដឹកមុខទើបជាការល្អ ! នេះជាការបង្រៀនរបស់ព្រះពុទ្ធ ។
មនុស្សដែលគិតថាអ្នកចាញ់ ព្រោះតែអ្នកមិនឆ្លើយតបដោយកំហឹងចំពោះអ្នកដែលធ្វើបាបអ្នកយ៉ាងឃោឃៅ ឬអយុត្តិធម៌ ប្រសិនបើពួកគេឃើញថាអ្នកចាញ់ វាជាសញ្ញាមួយបង្ហាញថា ជីវិតពួកគេមិនស្គាល់ព្រះធម៌នោះទេ។ ដូច្នេះអ្នកត្រូវចាំថា យើងមិនមែនមកកាន់លោកនេះ ដើម្បីមើលទៅល្អ ឬឈ្នះក្នុងក្រសែភ្នែកអ្នកដទៃនោះទេ។ យើងមកទីនេះដើម្បីយកឈ្នះលើភាពសៅហ្មងរបស់ចិត្តយើងទេ ។ នេះគឺជាជ័យជម្នះដែលគ្មានអ្នកណាអាចដឹងបាន ប៉ុន្តែការពិតគឺថាអ្នកដឹងច្បាស់ថាលោកនេះគឺអ្វីដែលសំខាន់ ! គឺការអប់រំចិត្តនេះឯង។

