ការដោះស្រាយបញ្ហានិងឧបសគ្គផ្សេងៗក្នុងជីវិត

K
ថ្វីបើអ្នកត្រូវប្រឈមមុខដោះស្រាយបញ្ហានិងឧបសគ្គផ្សេងៗក្នុងជីវិត របស់អ្នកបានល្អ
ប៉ុន្តែអ្នកក៏ត្រូវពិនិត្យមើលចេតនារបស់អ្នកផងដែរ តើការឆ្លងកាត់ឧបសគ្គទាំងនោះវាបានផ្តល់កិត្តិយសឲ្យដល់អ្នកដែរឬទេ? បើសិនជាការដោះស្រាយបញ្ហានោះវាបានផ្តល់ផលល្អដល់ខ្លួនឯងនិងអ្នកដទៃផងនោះ
អ្នកត្រូវខិតខំដោះស្រាយវាឲ្យបានចប់សព្វគ្រប់ទៅចុះ។បើមិនអាចដោះស្រាយវាបាន អ្នកត្រូវស្វែងរកមនុស្សដែលមានចិត្តដូចគ្នាឲ្យមកជួយចុះ។ផ្ទុយទៅវិញ បើការឆ្លងកាត់បញ្ហានោះ គឺដើម្បីតែខ្លួនឯងហើយធ្វើឲ្យអ្នកដទៃមានទុក្ខវេទនានោះ ការតស៌ូរបស់អ្នកមិនត្រឹមតែទទេរស្អាតប៉ុណ្ណោះទេ នៅបានបើកទ្វារឲ្យវិប្បដិសារីយ៍និងបំណុលកម្មមកផ្តន្ទាអ្នកនៅពេលជិតស្លាប់នោះទៀតផង ! ។
គេបានប្រមាថមើលងាយអ្នក តិះដៀលជេរប្រទេចដល់អ្នក បានធ្វើបាបលើរាងកាយអ្នក
បានធ្វើអំពើអាក្រក់សព្វបែបយ៉ាងមកលើអ្នក គឺចង់ឲ្យអ្នកស្វែងរកកិត្តិយស សេចក្តីថ្លៃថ្នូរ និងសន្តិភាពចិត្ត តែអ្នកល្ងង់ខ្លួនឯង បែរជាឈឺចាប់ខ្លោចផ្សាចិត្ត មិនកែប្រែគុំនំជាការតស៌ូ បែរជាប្រឹងស្វែងរកវិធីសងសឹក តបតទៅគេវិញ ខាតពេលវេលាអត់ប្រយោជន៍ (ប្រាក់ក៏បង់ ថង់ក៏ដាច) ។
អ្នកដែលរីករាយបំផុតនៅក្នុងលោក គឺអ្នកដែលបានធ្វើអំពើល្អបានច្រើនបំផុតនៅក្នុងលោកនេះហើយ ព្រោះគេគឺជាអ្នកដែលបើកចិត្តលាដៃក្នុងការឲ្យ ។ រឿងដែលសំខាន់ត្រូវចេះរក្សាទុកក្នុងចិត្ត ហើយធ្វើឲ្យវាក្លាយជាមគ្គុទ្ទេសក៏ជីវិត សេចក្តីពិតត្រូវសួរខ្លួនឯងឲ្យបានច្បាស់ថា ហេតុអ្វីយើងចង់រស់នៅក្នុងជីវិតមួយនេះ ? រស់និងស្លាប់គឺជាការពិតដែលយើងត្រូវឆ្លងកាត់ ហើយត្រូវធ្វើការតែម្នាក់ឯង គ្មានអ្នកណាអាចមកជួយយើងបានសូម្បីតែព្រះអាទិទេព ។ ដោយការប្រុងប្រយ័ត្នសូមពិចារណាពីអ្វីដែលអាចការពារជីវិតយើងបាន ព្រោះនេះជាវិធីដែលយើងចង់រស់នៅជាមួយជីវិត ! ។
អាចជារូបភាពនៃ 1​ នាក់, ធម្មជាតិ និង ទឹកធ្លាក់

Comments