លក្ខណះឋាមពលចិត្តដែលបានអប់រំល្អហើយអាច ៖
១- បានឃើញអ្វីដែលគេមើលមិនឃើញ ហើយវាជាការពិត ។
២- បញ្ជូនឋាមពលចេញទៅទាក់ទងជាមួយអ្នកដទៃបាន ។
៣- អាចផ្សាយឋាមពលចិត្តស្ងប់ទៅធ្វើឲ្យអ្នកនៅក្បែរទទួលក្តីស្ងប់និងរីករាយចិត្តបាន ( អាចជួយព្យាបាលជំងឺបាន )ខាងចិនគេបញ្ចូលកម្លាំងធាតុ។
៤- សំគាល់ឃើញលក្ខណះពិសេសរបស់ខ្លួន ។
៥- មានអំណាចអាចគ្របសង្កត់ចិត្តអ្នកដទៃឲ្យគេស្តាប់ខ្លួនបាន។
៦-ចេះតែចង់ជួយដល់អ្នកដទៃ នឹងចង់ប្រាប់ការពិតដល់គេ ! ។
កាយនេះតែងរសាប់រសល់ មិនមាំមួន អ្នកណារក្សាកាយនេះដោយការសំគាល់ថា គ្មានរោគ គ្មានទុក្ខសូម្បីមួយរំពេច អ្នកនោះឯងមិនមានអ្វីក្រៅពីសេចក្តីល្ងង់ទេ ! ព្រោះហេតុនេះគេគប្បីសិក្សាយ៉ាងនេះថា កាលបើអាត្មាអញមានកាយរសាប់រសល់(ឈឺពឺតចុកចាប់)ចិត្តរបស់អាត្មាអញនឹងមិនរសាប់រសល់ឡើយ ! (បើកាយមានទុក្ខហើយ មិនគប្បីធ្វើឲ្យចិត្តមានទុក្ខថែមទៀតទេ) អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ ! ។ វេលាជិតស្លាប់ បើចិត្តភិតភ័យរសាប់រសល់អន្ទះអន្ទែង នោះខ្យល់ដង្ហើមនឹងច្របូកច្របល់ នាំឲ្យទុក្ខវេទនាចំរើនឡើង ទើបព្រះសារីបុត្តផ្តល់ឪវាទដល់លោកអានាថបិណ្ឌកសេដ្ឋីថា ៖ ម្នាលគហបតី ! ចូរអ្នកដកដង្ហើមឲ្យស្រួលចុះ ហើយចូរសិក្សាយ៉ាងនេះថាៈ លោកនេះមិនមែនជារបស់យើងឡើយ ទាំងវិញ្ញាណដែលអាស្រ័យលោកខាងមុខក៏មិនមែនជារបស់ដែរ ! ទេវលោក ព្រហ្មលោក ក៏មិនមែនជារបស់យើង ! ម្នាលគហបតី ចូរអ្នកបង្អោនចិត្តទៅកាន់ព្រះនិព្វានចុះ ! ។


