សុភមង្គលជី៏វិត

K

ការរស់នៅនេះបើអ្នកជ្រើសយកសុភមង្គល ជី៏វិតអ្នកនឹងមានប្រសិទ្ធភាព ព្រោះសុភមង្គលគឺជាជំរើសទេ វាមិនមែនជាគោលដៅឡើយ ទាំងមិនមែនជាអ្វីដែលគេអាចរក្សាទុកបានដែរ សុភមង្គលគឺដូចជាពន្លឺថ្ងៃ ដែលមានពិតតែមិនអាចរក្សាទុកបាន ។ រស់នៅចាំបាច់អីត្រូវទើសចិត្តគ្រប់ជំហាន ​ បើជ្រើសយកភាពរីករាយដែលគ្មានការទទួលខុសត្រូវ ក៏មិនត្រឹមត្រូវដែរ ចិត្តចង្អៀតចង្អល់ជិនឆ្អន់នឿយណាយបានត្រឹមតែធ្វើខ្លួនឲ្យមានជំងឺ ធ្វើដូចជាយកអីបានពីលោកនេះទៅអញ្ចឹង ។ ចិត្តទូលាយនាំឲ្យមានភាពរីករាយ ជីវិតទាំងមូលនឹងបានផ្លាស់ប្តូរភ្លាម ពេលនោះអ្នកពិតជាបានឃើញអព្ភូត្តហេតុកើតឡើងរាល់ថ្ងៃដែលពីមុនមកអ្នកមិនដែលបានឃើញទាល់តែសោះ ! ហើយអ្វីទាំងនោះមិនអាចមករំខានជីវិតអ្នកបានទៀតទេ ព្រោះអ្នកបានកាត់ផ្តាច់ផលប៉ះពាល់មកលើជីវិតអ្នករួចស្រេចអស់ហើយ ។

Comments