នាទីវិទ្យាសាស្ត្រ

K
តើអ្នកដឹងទេថា ៖
១- មនុស្សតែងចាប់ភ្លឹកលើស្បែកជើងមុនគេដើម្បីវាយតំលៃគ្នា ត្រូវពាក់ស្បែកជើងថ្លៃកុំឲ្យគេមើលងាយ ។
២- បើអ្នកអង្គុយជាប់លើសពី១១ម៉ោងក្នុងមួយថ្ងៃ នោះ៥០%អ្នកនឹងស្លាប់នៅបីឆ្នាំក្រោយ ។
៣- យ៉ាងតិចមានមនុស្ស៦នាក់ដែលមានចិត្តគំនិតដូចអ្នក ហើយ៩%នៃពួកគេ អាចមកជួបអ្នកនៅថ្ងៃណាមួយ(បើបានជាស្វាមីភរិយាគឺមានក្តីសុខបំផុតហើយ) ។
៤- ដេកគ្មានក្នើយកើយរក្សាទំរង់ឆ្អឹងខ្នងបានល្អបំផុត កាត់បន្ថយការឈឺចាប់ខ្នងនិងចង្កេះ ។
៥- កំពស់គឺកាត់ទៅខាងឪពុក ធាត់ឬស្គមកាត់ទៅខាងម្តាយ ។
៦- ពេលដេកលក់កន្លែងដែលដាស់ងាយភ្ញាក់ជាងគេគឺក្បាល។
៧- រឿងបួនយ៉ាងដែលខួរក្បាលមិនអាចដឹងបានគឺៈ ការស្រូបទាញឲ្យខ្លួនឯងបានជួបព្រឹត្តិការណ៍ផ្សេងៗ(ខ្លះអាចដឹងបានតាមការយល់សប្តិ) ជួបមនុស្សនិងគ្រោះថ្នាក់(ឧប្បត្តិហេតុ)និងបានអាហារ ។
៨- តែស្ងួតអាចស្រូបក្លិនស្បែកជើងស្អុយឬសាកសពបាន។
៩- បើសិនជាទឹកឃ្មុំលែងមាននៅលើផែនដី មនុស្សនឹងស្លាប់ក្នុងអាយុ៤ឆ្នាំ(?)។
១០- ផ្លែប៉មលើផែនដីមានច្រើនប្រភេទណាស់ បើអ្នកញ៉ាំមួយផ្លែក្នុងមួយថ្ងៃនិងមួយប្រភេទ អ្នកត្រូវប្រើពេល២០ឆ្នាំ ។
១១- អត់អាហារអាចរស់បានមួយអាទិត្យ តែអត់ដេកសោះអាចរស់បានត្រឹមតែ១១ថ្ងៃ(នេះជាមនុស្សធម្មតា) ។
១២- សើចច្រើនមានសុខភាពល្អជាងអ្នកមិនសើច ។
១៣- រាងកាយដែលមិនសូវធ្វើសកម្មភាព ស្លាប់ឆាប់ដូចជាអ្នកជក់បារី
១៤- ខួរក្បាលមនុស្សមានសមត្ថភាពផ្ទុកពត៌មានបានច្រើនជាងវចនានុក្រមសព្វវិជ្ជាតែអាចឆេះបាននៅពេលគេប្រើការគិតមិនល្អ ។
១៥- ឋាមពលអគ្គិសនីដែលខួរក្បាលផលិតបានអាចធ្វើឲ្យអំពូលភ្លើង១០០Watt ឆេះភ្លឺបាន(ការគិតកើតទុក្ខ ការហ្វឹកហាត់ប្រើអំណាចចិត្តមិនត្រឹមត្រូវអាចឆេះប្រព័ន្ធចងចាំ(មេម័រី)បានយ៉ាងងាយ។

Comments