បិដកភាគ ៤៤ ទំព័រ ៦៣

K
សម័យថ្ងៃមួយ នាងសុមនារាជកុមារី ទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សាវកពីររូបរបស់ព្រះដ៏មានព្រះភាគ ក្នុងសាសនានេះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានបញ្ញាស្មើគ្នា ប៉ុន្តែមួយអង្គជាទាយក មួយអង្គមិនមែនជាទាយក សាវកទាំងនោះ ដល់បែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិសួគ៌ ទេវលោក បពិត្រព្រះអង្គដ៏ចំរើន សាវកទាំងពីរដែលកើតជាទេវតានោះ តើមានសេចក្តីវិសេស មានហេតុផ្សេងគ្នាដែរឬទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលនាងសុមនា មានដែរ ម្នាលនាងសុមនា សាវកណាជាទាយក សាវកនោះ ដល់កើតជាទេវតា រមែងគ្របសង្កត់ទេវតាឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥ យ៉ាង គឺ៖
១.អាយុទិព្វ
២.សម្បុរទិព្វ
៣.សុខទិព្វ
៤.យសទិព្វ
៤.អធិបតេយ្យទិព្វ ។ (បិដកភាគ ៤៤ ទំព័រ ៦៣)
អាចជារូបភាពនៃ 1​ នាក់, ផ្កា, ដើមឈើ និង សកម្មភាពក្រៅផ្ទះ

Comments