មនោកម្ម វចីកម្មនិង កាយកម្ម

K
មនោកម្ម វចីកម្ម កាយកម្ម អំពើតាមផ្លូវទាំងបីនេះ នាំឲ្យមានកំណើតក្នុងភូមិ៤ ៖
១- កាមាវចរភូមិៈ ជាវិស័យរបស់អ្នកដែលនៅត្រេកអរក្នុងកាម នាំឲ្យមានកំណើតក្នុងអបាយភូមិ៤ មនុស្ស និង ទេវតា ។
២- រូបាវចរភូមិៈ ជាវិស័យរបស់អ្នកត្រេកអរក្នុងរូបឈាន ឲ្យផលជាព្រហ្មមានរូប បើជាពុទ្ធបរិស័ទ គឺលោកបានសម្រេចរូបឈានដែលជាមហាកុសល ហើយចុតិត្រឹមនេះ។
៣- អរូបាវចរភូមិៈ ជាវិស័យរបស់អ្នកត្រេកអរក្នុងអរូបឈាន ឲ្យផលកើតជាព្រហ្មមិនមានរូប បើជាពុទ្ធបរិស័ទគឺលោកចុតិក្នុងអរូបកម្មដ្ឋានឬ អរូបឈាន ។
៤- លោកុត្តរភូមិៈ ជាភូមិរបស់អ្នកនឿយណាយក្នុងលោកិយវិស័យ ជាភូមិរបស់អរិយបុគ្គល៦ពួក ។ ភូមិទាំងអស់សុទ្ធតែកើតពីកម្ម ឬ អំពើ ដែលបុគ្គលបានធ្វើ កម្មនាំឲ្យកើតភព កម្មផ្តាច់បង់ភព ។
 អ្នកដឹងទេថាភ្នែកមិនមែនជារបស់ល្អទេ បើ​អ្នក​មាន​អារម្មណ៍​មិន​ល្អ គ្រាន់តែ​ឃើញ​អ្នក​ដទៃ​អាចនឹង​ធ្វើ​ឱ្យ​អ្នក​ខឹង និង​ធ្វើ​ឱ្យ​អ្នក​គេង​មិន​លក់បាន ឬអ្នកអាចលង់ស្នេហ៍ជាមួយអ្នកដទៃដោយសារតែភ្នែក ។ 

Comments