ធម្មជាតិរបស់ជីវិត

K

ការប្រសើរឡើងនៃធម្មជាតិរបស់ជីវិតវាជាសំនួនវោហារនៃសេចក្តីស្រឡាញ់ បាតុភាពរបស់វាគឺថែរក្សាលំហូរនៃឋាមពលដែលធ្វើឲ្យមានសេរីភាពរួចផុតពីការរាំងស្ទះផ្លូវចិត្ត ផ្លូវវិញ្ញាណ ។ នៅពេលយើងចេះប្រើក្តីស្រឡាញ់ដោយស្មោះត្រង់មិនលំអៀងហើយ នោះភាពរលូនជាមួយធម្មជាតិបានកើតឡើង ហើយភាពល្អប្រសើរក៏នឹងកើតឡើងគ្រប់វិនាទីផងដែរ ។ អ្នកដែលបានផ្សាយមេត្តាចេញទៅទាំងទឹកភ្នែក មានន័យថាក្នុងចិត្តគេសល់សេចក្តីស្រឡាញ់ច្រើនរាប់មិនអស់ ទើបគេអាចចែកចាយដល់អ្នកដទៃបាន មិនថាជាមិត្តជាសត្រូវ លោកនេះលែងមានបច្ចាមិត្តក្នុងចិត្តគេហើយ គឺមាននៅតែអវិជ្ជា ទិដ្ឋិ មានះ និងតណ្ហាប៉ុណ្ណោះដែលនៅរឹងរបឹងពិបាកកាច់បំបាក់បាន ។ការរស់នៅគឺជាការឆ្នៃប្រឌិត ម្នាក់ៗត្រូវតែជាសិល្បៈករ ជាអ្នកនិពន្ធ ជាវាគ្មិន ជាមេធាវីនិងជាម្ចាស់ហាងគ្រួសារ ទើបការរស់នៅជាមួយជីវិតស័ក្តិសមជាអ្នកជ្រើសរើសរកផ្លូវឆ្ពោះទៅរកភាពជាប់លាប់ផ្នែកហិរញ្ញវត្ថុគ្រួសារ គឺគំនិតតែមួយគត់ ដែលអាចជំនួសឲ្យការភ័យខ្លាច ការភាន់ច្រឡំ នឹងនាំឲ្យមានជំរើសត្រឹមត្រូវ ។ កុំឲ្យការភ័យខ្លាចបិទផ្លូវអ្នក កុំឲ្យការភាន់ច្រឡំនាំមុខអ្នក ជ្រើសរើសផ្លូវដែលមានសុវត្ថិភាព ដើម្បីស្វែងយល់ពីសមត្ថភាពរបស់ខ្លួនឯង ។ ជីវិតដែលមានត្រឹមតែក្តីស្រឡាញ់ និងការគិតមានរបៀបវាសឹងតែគ្រប់គ្រាន់សំរាប់ការរស់នៅ ប៉ុន្តែការឧទ្ទិសដ្ឋានចិត្តវាក៏ជាវេទមន្តអរូបីយ៍មួយបែបទៀត ដើម្បីឲ្យមានការឆ្នៃប្រឌិតជាមួយការតភ្ជាប់ឲ្យមានភាពរលូនក្នុងការដោះស្រាយបញ្ហាដ៏មានឥទ្ធិពល អ្នកមិនត្រូវបំភ្លេចរឿងនេះឡើយ !

Comments