ធម្មៈនិទាន

K
ធម្មៈនិទាន ៖ ធ្វើអាក្រក់មិនបាន !
កាលព្រះពុទ្ធគង់ធរមាននៅ មានបុរសក្រីក្រម្នាក់ជ្រះថ្លានឹងពុទ្ធសាសនា គាត់បានដើររៃអង្គាសអង្ករ សណ្តែកពីអ្នកដទៃដើម្បីយកទៅធ្វើចង្ហាន់ថ្វាយដល់ព្រះភិក្ខុសង្ឃនិងព្រះពុទ្ធ ។ ពេលមកដល់ផ្ទះលោកសេដ្ឋីម្នាក់គាត់បានចូលទៅសុំវិភាគទានខ្លះ លោកសេដ្ឋីពោលថា ៖ ហេតុអីមិនធ្វើតាមកម្លាំងខ្លួនឯង ចាំបាច់ដើរសុំគេថែមទៀតធ្វើអី ? ថាហើយលោកសេដ្ឋីយកដៃចិបអង្ករនិងសណ្តែក ដាក់ចូលផ្តិលបុរសនោះ។លុះវេលាស្អែកលោកសេដ្ឋីបារម្ភក្រែងបុរសនោះនិយាយដើមគាត់ ក៏បានទៅសំងំក្នុងសាលាឆាន់ចាំស្តាប់ បើបុរសនោះនិយាយអាក្រក់ពីគាត់ គាត់នឹងឲ្យបំរើវាយទាល់តែស្លាប់ ! វេលាព្រះពុទ្ធឆាន់រួចហើយ បុរសកំសត់បានក្រោកឡើងហើយពោលថា ចង្ហាន់ដែលខ្ញុំព្រះអង្គធ្វើបានថ្ងៃនេះ គឺបានពីការរៃអង្គាសពីមហាជន ដែលខ្លះគេបានចូលតិចចូលច្រើនតាមកម្លាំងសទ្ធារៀងៗខ្លួន សូមព្រះមានព្រះភាគមេត្តាអនុមោទនា ! សូមផលបុណ្យនេះបានដល់ម្ចាស់ទាន សូមបានក្តីសុខចំរុងចំរើនរៀងៗខ្លួនទៅហោង ! ! ! ។ ព្រះមានព្រះភាគអនុមោទនាថា សាធុៗ ហើយព្រះអង្គបានប្រទានគាថា ៖ បុគ្គលកុំមានក្តីប្រមាទ ថាបុណ្យតិចបុណ្យច្រើនដែលខ្លួនបានធ្វើមិនមានផលឲ្យសោះ ធ្វើបុណ្យតិចតួចនឹងក្លាយជាកម្លាំងបុណ្យបាន ! ។ លោកសេដ្ឋីបានឮពាក្យនេះ មានការខ្មាស់អៀនជាខ្លាំង គាត់បានកែប្រែចិត្តកំណាញ់តាំងពីពេលនោះតរៀងមក ! ។
 
អាចជារូបភាពនៃ 1​ នាក់

Comments

suonsaoly
សួស្តីបងជួយFolloនឹងLikeមួយផង
suonsaoly
សួស្តីបងជួយfollo នឹងLikeមួយផង