ការអត់ធ្មត់ដ៏ត្រឹមត្រូវគឺៈ

K
ការអត់ធ្មត់ដ៏ត្រឹមត្រូវគឺៈ
ការប្រុង​ប្រយ័ត្ន​ក្នុង​វិញ្ញាណ​ទាំង ៦នេះឯង ​ភ្នែក​បាន​ឃើញរូប ត្រចៀកបាន​ឮ​សំឡេង​ជាដើម ។ នេះគឺជាអ្វីដែលវាកំពុងបង្រៀនយើងឥតឈប់ឈរអំពីវិធីផ្សេងៗគ្នាជាច្រើនតាមផ្លូវភ្នែកត្រចៀកជាដើមនេះ ដែលវាតែងតែត្រលប់មកកាន់រឿងរ៉ាវទាំងនេះវិញដដែលៗឥតឈប់ឈរ ។ ប៉ុន្តែ​ដើម្បី​មាន​ភាព​ស្មោះ​ត្រង់​ជាមួយ​ខ្លួន​ឯង យើង​ពិត​ជា​ដឹងទាន់​ថាវា​មាន​អ្វី​បានកើត​ឡើង នៅពេលភ្នែកឃើញរូប ត្រចៀកលឺសម្លេង ។ ពេល​ភ្នែក​មើល​ឃើញ​អ្វី​មួយ តើ​ភាព​រីករាយ​កើត​ឡើង​ឬភាពក្តៅក្រហាយកើតឡើង ? តើយើងពិតជាបានតាមស៊ើបអង្កេតចិត្តពិតមែនទេ ឬក៏ចេះតែភ្លេចខ្លួនធ្វើព្រងើយ ? ។ បើ​យើង​បានស៊ើប​អង្កេត​ យើង​នឹង​ដឹងទាន់​ថា ភាពរីករាយត្រេកត្រអាល​នេះគឺ​ជា​ហេតុ​នាំ​ឲ្យ​កើត​ទុក្ខ ហើយសេចក្តីក្តៅក្រហាយក៏ជាហេតុនាំឲ្យកើតទុក្ខ ។ យើងក៏ដឹងយ៉ាងច្បាស់ទៀតថា សេចក្តី​មិន​ប្រកាន់​គឺជា​ហេតុ​នាំ​ឲ្យ​កើត​សុខ ឬ រលាស់ផុតទុក្ខ ។ ប្រតិកម្មទាំងពីរនេះ(សុខនិងទុក្ខ)ពិតជាមានតម្លៃដូចគ្នា គឺមានតែទុក្ខតែម៉្យាង(ព្រោះជាវិបរិណាមធម៌ ធម៌ប្រែប្រួល) នៅពេលដែលយើងបណ្តោយឲ្យពួកវាកើតឡើង យើងអាចមើលឃើញកំហុសរបស់ពួកវាដែលជាផលវិបាកមកលើខ្លួនឯង ។ បើ​មាន​សេចក្តី​រីករាយកើតឡើង​ក៏ដឹង​ត្រឹម​តែ​រីករាយ បើមានទុក្ខកើតឡើងក៏ដឹងត្រឹមតែជាទុក្ខ បើ​មាន​ការជាប់​ប្រកាន់​គឺ​គ្រាន់​តែ​ជា​ការ​ស្អប់ខ្ពើមគ្នាបានកើតឡើង នេះគឺជាវិធីដើម្បីកម្ចាត់ពួកវា គឺត្រូវមានសតិស្មារតីតាមដឹងទាន់នេះឯង ។
អ្នកមិនដឹងខ្លួនថា អ្នកគឺខ្លាំងរឹងមាំប៉ុណ្ណានោះទេ ដរាបណានៅពេលណាមួយនោះអ្នកចាំបាច់ត្រូវតែប្រើសមត្ថភាពខ្លួនឯងផ្ទាល់ទើបអ្នកបានឃើញយ៉ាងជាក់ច្បាស់ថា អ្នកអស្ចារ្យប៉ុណ្ណា ! ។ កុំចេះតែបន្ទាបបន្ថោកខ្លួនឯង ដែលបានត្រឹមតែធ្វើឲ្យខួរក្បាលចុះទន់ខ្សោយអត់ប្រយោជន៍ឲ្យសោះ !
អាចជារូបភាពនៃ ផ្កា និង ធម្មជាតិ

Comments