ការដឹងគុណនិងការព្យាយាម

K

មនុស្សល្អ គេមិនដែលខ្វល់ពីសំភារៈក្នុងលោកនេះទេ ព្រោះអ្វីៗសុទ្ធតែមនុស្សដូចគ្នាជាអ្នកបង្កើតឡើង គេខ្វល់ គេប្រុងប្រយ័ត្នពីការប្រើប្រាស់ពេលវេលា ប្រុងប្រយ័ត្នពីភាពស្មោះត្រង់ ប្រុងប្រយ័ត្នពីអាកប្បកិរិយា ការដឹងគុណនិងការព្យាយាម អ្វីក្រៅពីនេះ ឲ្យតែគេមានលុយសុទ្ធតែអាចទិញបានទេ ។ ចំពោះមនុស្សដែលធ្លាប់មានក្តីសប្បុរសចំពោះយើង មិនត្រូវបំភ្លេចគុណគេនោះទេ ទោះលំបាកយ៉ាងណាត្រូវចេះលៃលករកពេលវេលាតបស្នងសងគុណគេវិញឲ្យបាន ។ ប៉ុន្តែអ្នកដែលមានក្តីសប្បុរស បើបានជាធ្វើគុណលើអ្នកដទៃហើយ មិនត្រូវដេករំលើកគុណស្រ័យអស់មួយជីវិតនោះទេ ធ្វើបែបនេះប្រើលុយទូទាត់គ្នាវិញទៅល្អជាង ដើម្បីកុំឲ្យជំពាក់គុណគ្នាគ្មានថ្ងៃសងរួចអញ្ចឹង ! ។

Comments