ពិសស្នេហ៍កាមទេព
ហេតុអីអ្នកមានស្នេហាត្រូវមានទុក្ខ? មកពីមិនយល់ពីពាក្យស្នេហាហ្នឹងណា ពាក្យថាស្នេហាគឺជាការលះបង់សុទ្ធសាធ តែយើងប្រើពាក្យស្នេហាទៅជាការទាមទារទៅវិញ តាមពិតរវាងប្រុសនិងស្រីមានចំណុចត្រូវគ្នាតែមួយប៉ុណ្ណោះគឺចំណង់ក្នុងការរួមភេទ ឯការសម្របសម្រួលគ្នាគឺស្ត្រីចូលចិត្តធ្វើការងារផ្ទះឯបុរសចូលចិត្តធ្វើការងារខាងក្រៅផ្ទះ ក្រៅពីនោះវាសុទ្ធតែជាការទាមទារទាំងអស់ ទើបការរស់នៅគ្មានក្តីសុខ។ស្រីមុនរៀបការសង្ឃឹមថាបានជួបបុរសជាប្តីមានក្តីករុណាចំពោះខ្លួនចេះថ្នាក់ចេះថ្នមបបោសអង្អែលសព្វសាច់សរសៃ ប្តីត្រូវធ្វើដូចជាកូនចេះស្តាប់បង្គាប់ខ្លួនគ្រប់ម៉ាត់ ចង់ថាឆ្វេងៗចង់ថាស្តាំៗ ខ្លួនត្រូវតែជាម្ចាស់គ្រប់យ៉ាងលើប្តី អត់ដឹងថាខ្លួនកាន់តែធំគឺកាន់តែទើសសោះ!។កុំភ្លេចថាគំនិតអស់នេះបុរសក៏គេមានដូចគ្នា!គេស្ស្រមៃចង់បានតែរាល់ៗយប់ ទើបស្រីដែលយកឈ្នះចិត្តប្តីបានគឺជាស្រីដែលចេះផ្តល់ក្តីប្រាថ្នាឲ្យប្តីចេះទន់ភ្លន់ចេះប្រើបញ្ញាជាអាវុធបង្វិលក្បាលប្តីបានតាមចិត្តព្រោះតែចេះបំពេញចំណង់ចំណូលចិត្តប្តីធ្វើឲ្យអាទំពែកអស់នោះស្លាប់ក្រោមកន្ទុយក្បិនអស់គ្មានសល់ ។អភ័ព្វតែស្រីខ្មែរឲ្យតែប្តីមានស្រីឬមានបញ្ហាគឺដឹងតែជិះម៉ូតូដេញតាមជេរប្រទេចផ្តាសារករឿងមិនឈប់ធ្វើឲ្យប្តីកាន់តែស្អប់ខ្លាំងឡើង មិនគិតប្រឹងស្វែងយល់ពីខ្លួនឯងឡើយ ទីបំផុតចំណងអាពាហ៍ពិពាហ៍ក្លាយជាចំណងដៃអាសិរពិស ផ្ទះសម្បែងក្លាយជាផ្ទះខ្មោចបិសាចឬផ្ទះដាក់តោនិងខ្លា ម៉្ងៃៗមានតែសម្លេងគ្រហឹមនិងការបញ្ចេញជើងធ្មេញដាក់គ្នា ស្នាមញញឹមបានត្រូវអ្នកទាំងពីរជីកកប់ចោលដោយឥតស្តាយស្រណោះ កូនៗបានក្លាយជាសំណល់តណ្ហាដ៏គួរឲ្យស្អប់របស់ពពួកញាតិ។អ្នកមានជោគជ័យក្នុងសេចក្តីស្នេហាគឺជាអ្នកចេះប្រែក្លាយការទាមទារឲ្យទៅជាការលះបង់ដ៏ពិតប្រាកដ គេជាមនុស្សព្រមថោកដើម្បីកូនៗព្រមចាញ់គ្រប់រឿងដើម្បីក្លាយជាអ្នកគ្រប់គ្រងផ្ទះសម្បែងដ៏មានប្រជាប្រីយ៍ទៅថ្ងៃមុខ។បើយើងទាស់ចិត្តនឹងវត្ថុមួយ ត្រូវផ្លាស់ប្តូរវាចេញ បើផ្លាស់ប្តូរចេញមិនបានត្រូវផ្លាស់ប្តូរការគិតរបស់យើងវិញ យើងមិនមានអំណាចអាចផ្លាស់ប្តូរការគិតរបស់អ្នកដទៃបានឡើយ។កុំទីពឹងកម្លាំងក្រៅខ្លួនឲ្យសោះ បញ្ហាក្នុងលោកសុទ្ធតែអាចដោះស្រាយបានតាមរយះការគិតទាំងអស់ លោកនេះជាលោកនៃគំនិតទេ!។យុទ្ធសាស្ត្រដោះស្រាយស្ត្រេស ទីមួយគឺចាកចេញពីវាទីពីរគឺការរស់នៅជាមួយវារៀនរស់ជាមួយវាដោយក្តីមេត្តាករុណា!លោកនេះគ្មានទីកន្លែងសម្រាប់ឲ្យយើងពេញចិត្តបានទេបើយើងមិនចេះពេញចិត្តដោយខ្លួនឯងទេនោះ លោកនេះគឺជៀសមិនផុតពីការទាស់ចិត្តឡើយ បើជៀសមិនផុតដដែលមានតែកុំទាស់ចិត្តទើបត្រូវ។ខ្ញុំអាណិតអ្នកកំពុងឆ្លងកាត់តំណាក់កាលនេះណាស់!បើអ្នកចង់យំក៏យំឲ្យអស់ចិត្តទៅឆ្លងកាត់តំណាក់កាលនេះហើយអ្នកនឹងមានពិសោធជាមិនខាន បើគិតមិនល្អចំពោះខ្លួនឯងត្រូវចាំថានេះជាអំពើឆោតល្ងង់ទេ មាតាបិតារបស់អ្នកខំចិញ្ចឹមបីបាច់រក្សាអ្នកដោយសេចក្តីស្រឡាញ់សុទ្ធសាធលោកចង់ឲ្យអ្នករស់នៅមានក្តីសុខហេតុអីអ្នកមកចុះចាញ់ត្រឹមម៉ាអាមនុស្សមិនដែលស្គាល់គ្នាពីមុនមកសោះនោះ?អ្នកមកនៅជាប់ចិត្តអីនឹងក្បាលមាន់បាញ់ទឹកឬក្បាលផ្កាឈូកដែលបាញ់ចេញសុទ្ធតែទឹកក្រខ្វក់ ក្នុងពោះដាក់សុទ្ធតែថង់អាច់ថង់ទឹកមូត្រដ៏គួរឲ្យខ្ពើមអស់នោះទេ។សូមសត្វលោកមានក្តីសុខតាមរយះការគិតត្រូវរៀងៗខ្លួនទៅហោង!៕


