ឆាកជីវិតគ្មានអ្នកណាបានដឹងមុននោះទេ ព្រោះវារៀបចំឡើងដើម្បីតែភាពល្អនិងអាក្រក់តែប៉ុណ្ណោះ ! (កុសលនិងអកុសល)រួចហើយម្នាក់ៗនាំគ្នាបន្តដោះស្រាយដោយអវិជ្ជាតទៅទៀត ទើបបង្កើតបានជាសង្សារវដ្តដ៏វែងឆ្ងាយដែលមានតែទុក្ខរៀងៗខ្លួន ។ តើអ្វីទៅជាការបង្រៀនរបស់ព្រះពុទ្ធ ? អ្នកគប្បីឆ្លើយថា ៖ Everything changes ! អ្វីៗគឺត្រូវតែប្រែប្រួលផ្លាស់ប្តូរ ព្រោះវាជាច្បាប់ធម្មជាតិ អ្នកមិនព្រមជាមួយការប្រែប្រួលផ្លាស់ប្តូរគឺជាទុក្ខ ! ។ អារម្មណ៍ឈឺចាប់ អារម្មណ៍រីករាយ អារម្មណ៍ឯកោ អារម្មណ៍ជ្រួលច្របល់ តើអារម្មណ៍មួយណាជារបស់អ្នក ? តើអារម្មណ៍ទាំងនោះមិនកើតឡើងព្រោះតែមានហេតុបច្ច័យទេឬ ? ហើយអារម្មណ៍ទាំងនោះតាំងនៅរហូតឬត្រូវរលត់ទៅវិញដោយការបង្គាប់បញ្ជាមិនបាន ? ។

