ខ្លួនឯង

K
សញ្ញាបញ្ជាក់ថាអ្នកបានបំភ្លេចខ្លួនឯងចោល !
១- អ្នកមានអារម្មណ៍មិនរីករាយគ្រប់ពេលវេលា
២- អារម្មណ៍គ្មានក្តីសុខជាមួយមនុស្សក្បែរខ្លួន
៣- គិតតែរឿងអ្នកដទៃច្រើនពេក រហូតលែងចង់ចេះគិតរឿងខ្លួនឯង
៤- មិនដែលឲ្យតំលៃខ្លួនឯង គិតតែពីកំសត់តូចចិត្ត មើលឃើញគេល្អជាងខ្លួន បន្ទាបតំលៃខ្លួនឯង ។
៥- ចូលចិត្តឈឺចាប់ដោយសារតែពាក្យសម្តីអ្នកដទៃ
៦- មានអារម្មណ៍អវិជ្ជមានជាមួយរឿងរ៉ាវគ្រប់យ៉ាង ។
៧- មិនចេះលើកទឹកចិត្តខ្លួនឯង ចង់ឲ្យតែគេសរសើរលើកទឹកចិត្ត
៨- ប្រតិកម្មរំជួលចិត្តភ្លាមៗនៅពេលបានជួបមនុស្សដែលខ្លួនមិនពេញចិត្ត ។
៩- និយាយអ្វី គិតអ្វីតែរឿងមិននាំឲ្យមានភាពរីករាយ រឿងស្មាញស្មុគ
១០- លែងចេះចង់រស់ជាមួយខ្លួនឯង ចិត្តត្រាច់ទៅតែរឿងខាងក្រៅទាំងថ្ងៃទាំងយប់ ។ ចាំណា ! វិញ្ញាសារដ៏ខ្ពស់បំផុតរបស់ជីវិតគឺការផ្លាស់ប្តូរទៅរកភាពវិជ្ជមាន ! ។
គោរពខ្លួនឯងគឺគ្រប់គ្រាន់ណាស់ទៅហើយ ដើម្បីដើរចេញពីភាពរ៉ាំរ៉ៃដែលមាននៅក្នុងជីវិត ផ្លាស់ប្តូរទៅកាន់ភាពរីករាយវិញមិនប្រសើរទេឬ ? ។ អតីតកាលបានបញ្ចប់ទៅហើយ រៀនពីវារួច ឲ្យវាទៅចុះ ! ឯងទៅចុះ ! ។ អតីតកាលគ្រាន់តែជាសំរាមមួយថង់ដែលស្ពាយទុកជាប់នឹងខ្លួន បើទុកវាយូរកាន់តែស្អុយ បោះវាចោលទៅ យើងនឹងលែងមានក្លិនស្អុយរបស់អតីតកាលតទៅទៀតហើយ ! ។ ចូរចាប់ផ្តើមជាមួយបច្ចុប្បន្នភាព ព្រោះយើងមិនអាចកែប្រែអតីតកាលបាន តែយើងអាចគ្រប់គ្រងបច្ចុប្បន្នកាលបាន ! ។ កុំរត់គេចពីបញ្ហា ! ព្រោះជីវិតកើតមក គឺសម្រាប់តែដោះស្រាយបញ្ហាទេ ! ។
 
អាចជារូបភាពនៃ ផ្កា និង ក្នុងអាគារ
 

Comments