ទោស៦យ៉ាងរបស់អ្នកលេងល្បែងភ្នាល់ៈ

K
ទោស៦យ៉ាងរបស់អ្នកលេងល្បែងភ្នាល់ៈ
១-ពេលចាញ់ច្រើនជំពាក់គេ ក៏ត្រូវសំរេចចិត្តសំលាប់ខ្លួន
២-ដេកសោកស្តាយទ្រព្យដែលវិនាសទៅ
៣-សេចក្តីវិនាសទ្រព្យ វិនាសកិត្តិយសនឹងបានឃើញទាន់ភ្នែក
៤-ត្រូវគេមាក់ងាយ ពាក្យសំដីគេលែងទុកចិត្ត
៥-ក្នុងគ្រួសារពួជត្រកូលត្រូវគេមើលងាយ
៦-ត្រូវសង្គមមើលងាយ មានរឿងមិនល្អកើតឡើង គេតែងសង្ស័យលើអ្នកល្បែងមុនគេ។គេមិនប្រគល់ការងារឲ្យកាន់កាប់ កិច្ចអាពាហ៍ពិពាហ៍ត្រូវគេបដិសេធមិនរាប់រក។
បាបមិត្តតែងធ្វើនូវអំពើ៦យ៉ាងៈ
១-សេពល្បែងស្រី
២-សេពល្បែងស្រា
៣-សេពល្បែងភ្នាល់
៤-ចូលចិត្តកុហកបោកប្រាស់គេ
៥-កេងប្រវ័ញ្ចមិត្តក្នុងទីចំពោះមុខ
៦-ចូលចិត្តលួចទ្រព្យអ្នកដទៃ ។
មនុស្សបែបនេះ នរូឯណាបានសេពគប់ជាមួយ ដោយហោចទៅសូម្បីបានត្រឹមនិយាយជាមួយ ក៏ត្រូវគេសង្ស័យមើលងាយដែរ។ព្រោះហេតុនេះទើបលោកយាយវិសាខា តែងបួងសួងតាំងពីព្រលឹមថា ថ្ងៃនេះវេលាដែលអាត្មាអញដើរចេញទៅ សូមកុំបីបានជួបពាល និងសូមកុំបីបានពោលពាក្យមួយម៉ាត់ជាមួយពាល សូមបានជួបតែបណ្ឌិតនិងសប្បុរស!។
ភាពខ្ជិលច្រអូសតែងរកលេស៧យ៉ាងៈ
១-នេះជាពេលក្តៅពេក
២-ត្រជាក់ពេក
៣-យប់ណាស់
៤-ព្រហាមពេក
៥-ឃ្លានណាស់ ស្រេកណាស់
៦+ហត់ណាស់
៧-ខ្ជិលព្រោះអាងមានទ្រព្យ
សេចក្តីខ្ជិលច្រអូសគឺជាហេតុនៃសេចក្តីវិនាស ជាបុព្វហេតុនៃសេចក្តីក្រីក្រនិងភាពល្ងង់ខ្លៅ ។
ផ្លូវអាក្រក់៦យ៉ាងៈ
១-ភាពខ្ជិលច្រអូស
២-ការធ្វេសប្រហែស ការមិនមានក្តីប្រុងប្រយ័ត្ន មិនមានសតិស្មារតី
៣-មិនមានការព្យាយាម
៤-មិនប្រុងប្រយ័ត្នក្នុងការគិតពិចារណា
៥-មិនត្រេកអរក្នុងការរៀនសូត្រ
៦-ចូលចិត្តអំពើអាក្រក់និងចូលចិត្តរាប់រកមនុស្សអាក្រក់។
មនុស្សដែលមិនចេះគិត តែងមិនចេះរក្សាខ្លួនឲ្យបានល្អ មើលព្រះអានន្ទចុះ បើលោកមិនចេះថែរក្សាខ្លួនលោកទុកដោយប្រពៃទេ ម៉្លេះមិនបានបរិនិព្វានរួចចាកទុក្ខទេ ព្រោះលោកគឺជាបុត្រព្រះរាជាដែលបរិបូរណ៍ដោយវត្ថុកាម បុណ្យបានធ្វើទុកហើយក្នុងកាលមុន រួមផ្សំនិងការចេះរក្សាខ្លួនទើបបានរួចចាកទុក្ខ។

Comments