ជំងឺផ្លូវចិត្

K
ដំណោះស្រាយការភ័យស្លន់ស្លោរយ៉ាងគំហុក(Panic Attack)ដែលជាជំងឺផ្លូវចិត្ត!
១- ការវាយប្រហារដោយការភ័យស្លន់ស្លោធ្វើឲ្យអ្នកធ្លាក់ក្នុងទុក្ខព្រួយខាងសរីរវិទ្យា ដោយសារខួរក្បាលរបស់អ្នកជឿថាអ្នកកំពុងត្រូវការការការពារ "ដូច្នេះ យុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតមួយគឺ ការដកដង្ហើមតាមមាត់។" នោះក៏ព្រោះតែ រាងកាយរបស់អ្នកតានតឹងខ្លាំង ហើយអ្នកមានទំនោរទៅរកការដកដង្ហើមធំ ដកដង្ហើមខ្លីៗពីទ្រូងរបស់អ្នក។ "ការដកដង្ហើមប្រភេទនេះ បានបញ្ជូនសញ្ញាមួយទៅកាន់ខួរក្បាលរបស់អ្នកថា អ្នកកំពុងមានទុក្ខព្រួយ ម្យ៉ាងវិញទៀត ការដកដង្ហើមតាម មាត់របស់អ្នក បានបញ្ជូនសញ្ញាមួយទៅកាន់ខួរក្បាលរបស់អ្នកថា អ្នកមានសុវត្ថិភាព និងអាចសម្រាកបាន ដែលធ្វើអោយសរីរវិទ្យារូបកាយរបស់អ្នកស្ងប់។
២- ត្រូវមានសតិកែប្រែគំនិតៈ
ជាជាងអនុញ្ញាតឱ្យគំនិតរបស់អ្នកបន្តដំណើរអវិជ្ជមានបែបនោះ វាសំខាន់ណាស់ក្នុងការពន្យល់ប្រាប់ខ្លួនអ្នកឲ្យគិតផ្ទុយពីនេះ ដោយរៀបចំរចនាសម្ព័ន្ធគំនិតរបស់អ្នកជាថ្មី តាមរយៈការគិតពិចារណា ។ សូម​សាក​សួរ​ខ្លួន​ឯង​ថា "ចុះ​តើ​រឿង​អាក្រក់នោះវា​កើត​ឡើងបាន​យ៉ាង​ម៉េច?" វាក៏មានប្រយោជន៍ផងដែរក្នុងការរំលឹកខ្លួនអ្នកថាការវាយប្រហារភ័យស្លន់ស្លោទាំងអស់នឹងត្រូវបានបញ្ចប់ ដោយអ្នកគ្រាន់តែនៅឲ្យស្ងៀម កុំធ្វើតាមវា ។
៣- ត្រូវផ្លាស់ប្តូរចំពោះអាកប្បកិរិយាដែលខួរក្បាលអ្នកបញ្ជាអ្នកឲ្យជៀសវាងៈ
ខួរក្បាលបញ្ចេញអារម្មណ៍ឲ្យខ្លាចទីប្រជុំជន(ទីផ្សា ការប្រជុំ) អ្នកនឹងត្រូវបាត់បង់ការងារ អ្នកត្រូវព្យាយាមធ្វើផ្ទុយស្រឡះពីអ្វីដែលខួរក្បាលរបស់អ្នកទាមទារ ដើម្បីចាប់ផ្តើមទទួលបានទំនុកចិត្ត និងសមត្ថភាពរបស់អ្នក ប្រសិនបើអ្នកជួបប្រទះនឹងការវាយប្រហារដោយការភ័យស្លន់ស្លោបែបនេះ ។​ បើអ្នកព្រមខ្លាចតាមខួរក្បាលបញ្ជា នោះវានឹងធ្វើឱ្យការភ័យខ្លាចកាន់តែអាក្រក់ទៅ ៗ ដែលទាក់ទងនឹងការជួបប្រទះការភ័យស្លន់ស្លោញឹកញាប់ជាងមុន ខ្លាំងក្លាជាងមុន ។ ផ្ទុយទៅវិញ ចូរព្យាយាមប្រឈមមុខនឹងស្ថានភាពដែលអ្នកខ្លាចបន្តិចម្តងៗ រហូតដល់លែងមានជំងឺបែបនេះទៀត ។ តំបូងសុំជំនួយពីអ្នកដទៃឲ្យនៅក្បែរ​ បន្ទាប់មកត្រូវតែព្យាយាមធ្វើដោយខ្លួនឯង នេះជាជំងឺផ្លូវចិត្តមួយប្រភេទដែលបម្លែងចេញពីជំងឺថប់បារម្ភ ! សូមសព្វសត្វបានរួចចាកទុក្ខ ពីជំងឺដំកាត់ទាំងអស់នេះកុំបីខាន !
 

Comments