ទោសមិច្ឆាទិដ្ឋិ ៖
នៅក្រុងវេសាលី បុត្រាស្តេចលិច្ឆវីបានចូលបួសក្នុងពុទ្ធសាសនា លោកបានបំរើព្រះពុទ្ធយ៉ាងយកចិត្តទុកដាក់ រួចហើយបានសុំរៀនកម្មដ្ឋានដើម្បីបានភ្នែកទិព្វ ព្រះពុទ្ធបានប្រទានកម្មដ្ឋានដល់លោក ពេលបានភ្នែកទិព្វហើយ លោកបានមើលឃើញភាពប្រណីតនៅទេវលោក តែមិនអាចស្តាប់ឮសម្លេងទេវតាបាន ទើបលោកគិតថា បើអាត្មាអញបានស្តាប់ឮសម្លេងទេវតាទៀតមិនដឹងជាអស្ចារ្យយ៉ាងណាទេហ្ន ! ។លោកបានទូលសុំព្រះពុទ្ធរៀនកម្មដ្ឋានឲ្យបានភ្នែកទិព្វទៀត តែព្រះមានព្រះភាគទ្រង់ពិចារណាឃើញបុព្វកម្មរបស់ភិក្ខុនោះ នៅកាលជាតិមុនលោកបានប្រហារ(កាត់)ត្រចៀកអ្នកមានសីល ដូច្នេះបើទោះជាព្រះអង្គប្រទានកម្មដ្ឋានក៏មិនបានសម្រេចត្រចៀកទិព្វដែរ ទើបព្រះអង្គគង់ស្ងៀម ។ ភិក្ខុអង្គនោះត្រិះរិះថា អញក៏ជាស្តេច ឯព្រះពុទ្ធក៏ជាស្តេច ដូច្នេះហើយព្រះអង្គខ្លាចអញមានឬទ្ធិស្មើនឹងលោកទើបមិនប្រទានកម្មដ្ឋាន គិតមិច្ឆាទិដ្ឋិយ៉ាងនេះហើយក៏ចាកចេញពីពុទ្ធសាសនាទៅ ដែលតាមពិតមានព្រះពុទ្ធឯណាលោកចេះមានចិត្តច្រណែន ឬ មានចិត្តញាប់ញ័រដោយលោកធម៌ទៅ ? បុត្រស្តេចលិច្ឆវីអង្គនោះត្រូវវិនាសចាកមគ្គផល និព្វាន ព្រោះតែគំនិតមិច្ឆាទិដ្ឋិយ៉ាងនេះឯង ! ។
ឲ្យវាចាកចេញចុះ ! ព្រលែងវាចោលទៅ ! អ្វីដែលបំរុងនឹងកើត ឲ្យវាកើតមកចុះ ! របស់ដែលបំរុងតែនឹងបែក វាគង់តែបែកទេ ! លោកនេះគ្មានអ្វីដែលបានសន្យាជាមួយយើងពិតប្រាកដឡើយ វត្ថុទាំងឡាយទៅមក តាមតែហេតុបច្ច័យរបស់វារៀងៗខ្លួន វាគ្មានអ្វីជាកម្មសិទ្ធិរបស់អ្នកណាម្នាក់ឡើយ ។ ជីវិតគឺជាពេលវេលាដែលមានទីបញ្ចប់ ! អរគុណឆ្នាំចាស់ ដែលបានផ្តល់មេរៀនគ្រប់យ៉ាងដល់យើង ឆ្នាំថ្មីយើងនឹងត្រៀមអនុវត្តមេរៀនទាំងនោះឲ្យបានល្អ មុននឹងយើងចាកចេញពីលោកនេះទៅ ! ។
$- ក្រោកឡើងយាយ ! ជីវិតគឺជាការដើរផ្លូវណា ជីវិតមិនអាចដួលហើយមិនក្រោកនោះទេយាយ ! រឿងតែមួយគត់ដែលជីវិតអាចធ្វើបាន គឺ « ការដើរទៅមុខជានិច្ចណាយាយ ! » ។លោកយាយតប៖ ដួលលើកនេះ យាយបានសម្រេចចិត្តថាលែងក្រោកទៀតហើយចៅ ! ប៉ុន្តែដោយសារតែកែវភ្នែកពួកឯងដែលភ្លឺចិញ្ចាចដាក់យាយ មិនអីទេទុកឲ្យយាយសម្រាកបន្តិចសិនចុះ ! យាយសន្យាថានឹងក្រោកដើម្បីពួកឯងតទៅទៀតណាចៅសម្លាញ់ ! ! ! លោកនេះយាយមិនមានទ្រព្យអ្វីដែលមានតំលៃស្មើពួកឯងឡើយ ! សង្ឃឹមចុះ ពេលយាយមានកម្លាំង យាយនឹងប្រឹងលុះត្រាដល់ដង្ហើមចុងក្រោយជាមិនខាន ! ។

