គ្រប់យ៉ាង ជីវិតគូរ មិនសមដូចបំណង ច្រើនណាស់ ។មានកម្ម ក៏ជួបអស់កម្ម ក៏ បែក។គូស្នេហ៍ទាំងអស់តែងតែមានបញ្ហា ប៉ុន្តែបើគេចង់រួមរស់ជាមួយគ្នាតទៅទៀត គេត្រូវតែគិតពីកំហុសរបស់ខ្លួនឯងជាមុនសិន ចូរកុំគិតពីកំហុសរបស់ដៃគូមុនឲ្យសោះ គឺព្រោះតែយើងចង់រស់នៅជាមួយគ្នា ។ បន្ទាប់មកការខិតខំរបស់អ្នកគឺជាការពន្យល់ហេតុផល នឹងជាការជួយលួងលោមលើកទឹកចិត្តគ្នាដើម្បីឲ្យមានការផ្លាស់ប្តូរពីជីវិតអពមង្គលទៅកាន់ជីវិតសុភមង្គលដ៏ថ្លៃថ្លានេះឯង ។ យើងអាចសិក្សាពីការឈឺចាប់នេះដើម្បីធ្វើឲ្យជីវិតបានប្រសើរឡើង ។ អ្នកខ្លះជួបស្នេហ៍ដែលគ្មានបេះដូង ទើបក្លាយជាមនុស្សមានបេះដូងពិតប្រាកដ អ្នកខ្លះជួបក្តីសង្ឃឹមដែលមានតែការខកបំណង ទើបចេះរស់នៅជាមួយបច្ចុប្បន្នភាពបានល្អ .....លោកនេះមិនបានវាយប្រហារយើង ឲ្យដូចជាការគិតខុសរបស់យើងឡើយ ! ។

