គំនិត

K

បើ​អ្នក​ចង់​ស្វែង​រក​អាថ៌កំបាំង​នៃ​សាកលលោក សូម​គិត​អំពី​ថាមពល ប្រេកង់ និង​រំញ័រ» ~ Nikola Tesla ។ នៅពេលយើងគិតរឿងអី្វមួយ គឺយើងចាប់ផ្តើមចុចកុងតាក់បើកក្នុងខួរក្បាលរបស់យើង វាស្រូបទាញយកឋាមពលចក្រវាឡឲ្យហូរចាក់ចូលមកក្នុងតំបន់ដែលយើងតាំងនៅ បង្កើតបានជារឿងរ៉ាវដែលយើងគិតប៉ងប្រាថ្នា ពេលយើងឈប់គិត កុងតាក់ក៏បិទវិញភ្លាមដែរ ។ គំនិតច្រណែន ខឹងស្អប់ គំនិតគុំគួនសងសឹក គំនិតកំសត់តូចចិត្ត គំនិតឯកោអស់សង្ឃឹម គឺជារលកសញ្ញាទាប វាស្រូបយកតែរឿងស្មុកស្មាញមកឲ្យជីវិតដោះស្រាយមិនចេញ គំនិតអាណិតអាសូរ គំនិតរីករាយ សប្បាយចិត្ត ជួយអ្នកដទៃ គឺជារលកសញ្ញាខ្ពស់ វាស្រូបទាញមកវិញតែរឿងល្អៗ គិតអីក៏ចេះតែបានសម្រេច ចេះតែរលូនទៅមុខ ! ។ គិតល្អ បើមិនបានអីក៏បានសុខភាពផ្លូវកាយ ផ្លូវចិត្តដែរ !

ក្នុងដែនចក្រវាឡ មនុស្សលោកតែងទទួលនូវគំនិត ពីចក្រវាឡមកដើម្បីឲ្យមាន ឬឲ្យបានដឹងហើយធ្វើនូវរឿងរ៉ាវនានាដែលឋានដទៃបានកំពុងតែធ្វើ ឬឋានដទៃនោះវិញក៏កំពុងតែធ្វើដូចយើងផងយ៉ាង៕

Comments