តើអ្វីទៅជាចិត្ត? ហើយធម្មជាតិជាអ្វី?Kkongmeang-khFollow5yr ago ការឃើញចិត្ត ការដឹងចិត្ត និងការស្ងប់ចិត្ត គឺជាថ្នាក់សើលើនៃការដឹង។ អ្នកនឹងមិនអាចត្រាស់ដឹង និងរួចរដោះ ដោយត្រឹមតែដឹងសើៗខាងលើនៃចិត្តប៉ុណ្ណឹងឡើយ។ ការរលាយអស់ទៅនៃចិត្តគំនិត នឹងញាំងឱ្យការដឹងចូលកាន់តែជ្រៅក្នុងកាយ«ចក្រវាឡិ៍ខាងក្នុង»។ សម្មាទិដ្ឋិ ជាជំហ៊ានតំបូងនាំដល់ការអស់អញ អស់ទិដ្ឋិអញ អស់អារម្មណ៍អញ អស់ចំណេះអញ និងអស់អត្តភាពអញ សល់ត្រឹមធម៌ ឬដំណើរប្រព្រឹត្តិទៅនៃកំលាំងធម្មជាតិខាងក្នុង និងខាងក្រៅតែមួយ គឺកំលាំងកម្មចាស់ និងថ្មី។ ការដឹងខ្លួន ត្រាស់ដឹងក្នុងកាយ ក្នុងកំលាំងដោយចិត្តបរិសុទ្ធ ក្នុងសភាពធម៌ដឹង ឬបញ្ញាបរិសុទ្ធ នឹងញាំងដំណើរការរលាយរលត់កំលាំងកម្មក្នុងកាយជាប់ចិត្ត។ ការរលាយរលត់អស់កំលាំងអកុសល ឬធម្មធាតុងងឹតក្នុងខួរក្បាល នាំដល់ការត្រាស់ដឹង ឬខ្សែរវិញ្ញាណដឹងមានសេរីភាពក្នុងការដឹងសព្វ ផុតចិត្តគំនិត ឬទិដ្ឋិចិត្តផ្គាប់អញ៕ ការដឹងផុតចេត្តនាចិត្ត គឺដឹងដោយចិត្តបរិសុទ្ធ គឺជាដំណើររួចរដោះប្រាកដខ្លួនឡើងពីពេលនោះបន្តទៅ លែងវិលត្រឡប់ថយក្រោយវិញរហូតហើយ៕ ឯបណ្តូលដួងចិត្តដឹងដូច្នេះ គឺជាកំណើតជីវិតពុទ្ធិបន្ត ក្នុងអមតៈធម៌៕ តើច្បាប់ធម្មជាតិ គឺជាអ្វី? ច្បាប់ធម្មជាតិ គឺជាដំណើរផ្តល់ផល ឱ្យម្ចាស់កម្ម។ ច្បាប់នេះ គឺឥតលម្អៀង ឥតល្អៀងសូម្បីតែប៉ុនសសៃសក់។ ច្បាប់នេះ គឺជាច្បាប់គ្រប់គ្រងលើគ្រប់អស់ទាំងច្បាប់ក្នុងលោកកិយ៍។ រីឯគ្រប់ម្ចាស់កម្ម នឹងត្រូវតែទទួលផលកម្ម។ ឥតមានសត្វណាមួយ នឹងអាចគេចផុតបានឡើយ។ កំលាំងមហាសាកលកម្ម នឹងធ្វើការជាប្រពន្ធ័ជាមួយច្បាប់កំលាំងស្រូបទាញ ច្បាប់កំលាំងចាំងត្រឡប់ និងជាមួយច្បាប់កំលាំងធម្មកម្មគ្រប់ទម្រង់ឥតល្អៀង ផ្តល់ផលឱ្យដល់អ្នកវិញ នៅពេលដល់កាលដែលសត្វត្រូវតែទទួល។
ត្រាស់ដឹងរឺត្រះដឹង?
បាតសំុទោសសរសេរខុសតាមពិតត្រាស់ដឹង។
តែចង់សួរនេះជាមូលហេតុដែលអ្នកDown vote ឬ?
មុននឹង down vote សូមជួយប្រាប់នៅកំហុសផង! អរគុណ
គ្រប់គ្នាមានសិទ្ធvote នូវអ្វីខ្លួនចូលចិត្ត និង downvote នូវអ្វីមិនចូលចិត្ត។
បាតទទួលបានញុមនឹងចងចាំអ្នកជានិច្ច។