ការគិត វាជាសមត្ថភាពអភិវឌ្ឍភាពរីករាយ

K

អ្វីដែលខ្លួនចង់បាននិងមិនចង់បានសុទ្ធតែទទួលរងផលប៉ះពាល់ទាំងអស់ សូម្បីតែបានមកហើយក៏ក្លាយជាកញ្ជះវាដោយមិនដឹងខ្លួនដែរ ខ្លះត្រូវដេកកើតទុក្ខក្រៀមក្រំព្រោះតែការមិនបាន ។ ជីវិតមនុស្សគ្មានសេរីភាពទេ បើគេរស់មិនផុតពីតណ្ហាទេនោះ ។ ចិត្តរបស់អ្នកគឺជាការលំបាករបស់អ្នក បើចង់មានសេរីភាពអ្នកត្រូវតែចេះផ្លាស់ប្តូរការគិត ថ្វីត្បិតតែការគិតវាមិនត្រូវបានបង់ប្រាក់ តែការឈឺចាប់ដោយសារវាអ្នកត្រូវតែមានកាតព្វកិច្ចបង់ថ្លៃឲ្យជីវិតនិងសេចក្តីស្លាប់ដោយសារតែវាផងដែរ ។ ប៉ុន្តែការផ្លាស់ប្តូរគឺជាច្បាប់ដែលត្រូវដោះដូរនឹងចំនួនឋាមពលដែលមិនមែនជាការធ្វើពុត វាជាការផ្លាស់ប្តូរដែលអ្នកត្រូវតាំងចិត្តធ្វើយ៉ាងពិតប្រាកដ ! ។ អាថ៌កំបាំងសុភមង្គលមិនត្រូវបានរកឃើញដោយការស្វែងរកនោះទេ វាជាសមត្ថភាពអភិវឌ្ឍភាពរីករាយ ជាមួយនឹងអ្វីដែលខ្លួនគ្មានឯណេះទេ ! ។

Comments