ជីវិតខ្លីណាស់

K
ជីវិតខ្លីណាស់ ! ខ្ជិលបារម្ភពីអ្វីច្រើន កុំចេះតែដើរឈឺចាប់ដោយសារតែអ្នកដទៃច្រើនពេក ! កុំអនុញ្ញាត្តិឲ្យមាត់អ្នកដទៃក្លាយជាមាត់ទិព្វគ្រប់គ្រងលើជីវិតយើងបានឲ្យសោះ។ ស្នេហាក្តី ភាពស្អប់ខ្ពើមក្តី ភាពរីករាយក្តី គឺសុទ្ធតែខ្លួនឯងជាអ្នកជ្រើសរើសនិងបង្កើតឡើងទាំងអស់ បើបានជាសម្រេចចិត្តរួចទៅហើយ មិនដឹងជាមកដេកក្តៅក្រហាយស្តាយក្រោយធ្វើអីទេ បើបានជួបរឿងមិនល្អកែប្រែវាឲ្យល្អវិញទៅ មិនចាំបាច់ឈឺចិត្តជាមួយវាធ្វើអី្វឡើយ ! ។ កើតទុក្ខក៏ស្លាប់ អស់សង្ឃឹមក៏ស្លាប់ រីករាយក៏ស្លាប់ ខ្ញុំសុខចិត្តធ្វើជាខ្មោចរីករាយទៅចុះ ! ។ មានណាស់ក៏កើតទុក្ខក្រណាស់ក៏កើតទុក្ខ តែខ្ញុំសូមបួងសួង សូមឲ្យក្លាយជាអ្នកមានកើតទុក្ខទៅចុះ ព្រោះសំបូរមធ្យោបាយដោះស្រាយជាមួយបញ្ហាទុក្ខ ! ទៅនិព្វានដើរនិងទៅដោយជិះឡានខ្ញុំសុខចិត្តជិះឡានវិញ(សុខាបដិបទា) ។ ជីវិតគឺជាទុក្ខ បើយើងមិនខំរក មិនខំធ្វើទេ ទុក្ខនឹងកើនឡើងជាមិនខាន អវិជ្ជាជាឬសគល់នៃទុក្ខ បើយើងមិនខំសិក្សារៀនសូត្រទាំងផ្លូវលោកផ្លូវធម៌ទេ មិនអាចចាកចេញពីទុក្ខបានឡើយ ! ។ចាំណា ! ធម៌វិន័យក្នុងព្រះសាសនានេះ មិននាំឲ្យកើតទុក្ខ មិននាំឲ្យខ្ជិល មិននាំឲ្យក្រអឺតក្រទម មិននាំឲ្យកាចសាហាវ មិននាំឲ្យមានការជិះជាន់គ្នានោះទេ គឺនាំឲ្យចេះថ្លឹង(ស្វែងរកBalance)តែម៉្យាងប៉ុណ្ណោះ ! ។
ការរស់នៅប្រាសចាកសតិ ការធ្វើដោយគ្មានសេចក្តីគោរពនិងការតាំងចិត្ត ការធ្វើមិនបានរឿយៗមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចុះនូវឆន្ទៈក្នុងការព្យាយាម ការមិនបានអប់រំ មិនគប់រកសប្បុរស ការធ្វេសប្រហែសក្នុងការចំរើននូវពួកធម៌ជាកុសល ទាំងនេះហៅថាជាសេចក្តីប្រមាទ ! ។ សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ ! អ្នកមិនមានសេចក្តីប្រមាទ ជាបុគ្គលដែលមានជីវិតប្រកបដោយមហាសិរីសួស្តីដ៏ឧត្តម ! សម្បត្តិមនុស្ស សម្បត្តិទេវតា សម្បត្តិនិព្វាន គឺសម្រាប់តែបុគ្គលដែលមានការរស់នៅមិនមានសេចក្តីប្រមាទយ៉ាងនេះឯង ! ។

Comments