ផលវិបាកស្ត្រេសនិងដំណោះស្រាយ

K
ផលវិបាកស្ត្រេសនិងដំណោះស្រាយ ៖
ស្ត្រេសរ៉ាំរ៉ៃ នឹងនាំទៅដល់ការកើតជំងឺធំៗជាច្រើនដូចជា ថប់បារម្ភនិងផានិច( Anxiety and Panic )ធ្លាក់ទឹកចិត្ត ( Depress ) វិកលចរិត ( Schizophrenia )។ល។
១ស្ត្រេសនាំឲ្យខូចមេតាបូលីសកោសិកាៈ វាបានបិទប្រព័ន្ធមេតាបូលីសកោសិកា ដោយការបញ្ជូនសាររំញោចពីសំបកខួរក្បាលមកលើសរសៃប្រសាទសាំប៉ាទិចនាំឲ្យមានការបញ្ចេញអរម៉ូនស្ត្រេសដូចជាអាដ្រេណាលីន ដែលនាំឲ្យមានការដកដង្ហើមញាប់ បេះដូងដើរញាប់ សំពាធឈាមឡើង ការរំលាយអាហារយឺតនាំឲ្យកាងពោះ ទល់លាមក ដេកអត់លក់ អារម្មណ៍ប្រែប្រួលពិបាកគ្រប់គ្រង មេតាបូលីសក្នុងកោសិការថយចុះ ។ពេលនោះមានការឆ្លើយតបដោយសរសៃប្រសាទប៉ារ៉ាសាំប៉ាទិច នាំឲ្យតឹងទ្រូងពិបាកដកដង្ហើម ឡើងស្លេះ ចុះសំពាធឈាម រមាស់ជាំស្បែក រាក ជាដើម។
២ចំពោះសាច់ដុំៈនាំឲ្យថយម៉ាស់សាច់ដុំ ស្វិតសាច់ដុំដោយសារការថយចុះមេតាបូលីស ។វិធីដោះស្រាយ ៖ ដើរក្រោមបរិយាកាស១ថ្ងៃមួយម៉ោង បីដងក្នុងមួយសប្តាហ៍ ធ្វើម៉ាស្សា ធ្វើលំហាត់ពិនិត្យខ្យល់ដង្ហើម នៅទីស្រឡះឬបើកបង្អួច ពិនិត្យហេតុផលរបស់ជីវិតឲ្យបានច្បាស់លាស់ ដើម្បីរំដោះខ្លួនចេញពីស្ត្រេស ។រំដោះជីវិតចេញពីចិត្តមានៈប្រកាន់ ភាពលោភលន់ ការច្រណែនឈ្នានីស កំហឹងក្រោធ ចំណង់ក្នុងការគ្រប់គ្រងគេឯង ត្រូវញញឹមសាជាថ្មី ធ្វើចិត្តឲ្យមានក្តីសប្បុរស មេត្តាករុណា ឈប់មានអារម្មណ៍បន្ទោសខ្លួនឯង អ្វីដែលបានកន្លងហួសឲ្យវាហួសទៅចុះ ឈប់រើសវាយកមកគិត ដើរចេញពីទ្រុងជីវិតតាមផ្លូវចិត្ត ផ្តល់សេរីភាពដល់ចិត្តដោយការឈប់គិតរឿងអត់ប្រយោជន៍ គិតតែរឿងអ្នកដទៃមិនដែលចេះគិតពីខ្លួនឯង ឈប់មានអារម្មណ៍តូចចិត្តចំពោះរោគសញ្ញាដែលខ្លួនមាន ដូចជាភ័យៗ អស់កំលាំង ប្រទាញៗធីងធោងយោលយោគ អស់កំលាំង សីុច្រើន ដេកមិនលក់ ជាដើម។ត្រូវប្រាប់ខ្លួនឯងថា វាគ្រាន់តែជារោគសញ្ញាផ្លូវចិត្តតែប៉ុណ្ណោះ វាមិនអាចធ្វើឲ្យយើងស្លាប់បានឡើយ។ការគិតព្រួយមួរម៉ៅភ័យខ្លាច ធ្វើឲ្យខួរក្បាល បញ្ជូនសារបញ្ជាសាំប៉ាទិច ឲ្យធ្វើទុក្ខកាន់តែខ្លាំងឡើងទៅវិញទេ ! ។
ប្រហែល​ជា​នៅ​ជិត ផ្កា និង ធម្មជាតិ

Comments